រដ្ឋមន្ត្រី ជា វ៉ាន់ដេត៖ កម្ពុជាកំពុងគិតគូរអំពីលទ្ធភាពនៃការបង្ហោះផ្កាយរណបដោយខ្លួនឯង ក្នុងរយៈពេល ៥ឆ្នាំខាងមុខ
ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានថ្លែងបញ្ជាក់ថា ក្នុងពេលដែលកម្ពុជា ពិចារណាប្រើប្រាស់សេវាផ្កាយរណបពីក្រុមហ៊ុនផ្សេងៗ សម្រាប់វិស័យកសិកម្ម បរិស្ថាន ដែនដីនគរូបនីយកម្ម យើងក៏ត្រូវគិតគូរអំពីលទ្ធភាពនៃការបង្ហោះផ្កាយរណបដោយខ្លួនឯងក្នុងរយៈពេល ៥ឆ្នាំខាងមុខ។
ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបែបនេះ
នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦
នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពីបច្ចេកទេសក្នុងការតាមដាននិងប្រមូលទិន្នន័យតាមរយៈផ្កាយរណប
និងបច្ចេកវិទ្យាផ្កាយរណប» ដោយមានការអញ្ជើញចូលរួមពី លោក
Awais Ahmed នាយកប្រតិបត្តិនៃក្រុមហ៊ុន Pixxel Space
Technologies Inc ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក.ប.ទ. និងមន្ទីរ
ប.ទ. តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សាស្រ្តាចារ្យ និងនិស្សិត សរុបប្រមាណ ២១០នាក់
នៅទីស្តីការ ក.ប.ទ.។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី
បានគូសបញ្ជាក់ថា ក្រសួងតែងគិតគូរជាអាទិភាពលើការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញលើជំនាញផ្កាយរណបនិងលម្ហអាកាស
ដោយបានចាត់មន្រ្តីជំនាញទៅធ្វើទស្សនកិច្ចសិក្សាក្រុមហ៊ុនបច្ចេកវិទ្យាផ្កាយរណប
ឬស្ថាប័នបណ្តុះបណ្តាល និងចូលរួមវគ្គបណ្តុះបណ្តាលនានា លើផ្នែកផ្កាយរណបនិងលំហអាកាស
ហើយនៅពេលខាងមុខ ក្រសួងនឹងពិនិត្យលទ្ធភាពផ្តល់អាហារូបករណ៍ឱ្យនិស្សិតសិក្សាជំនាញទូរគមនាគមន៍
ដោយផ្តោតលើមុខវិជ្ជាសំខាន់ៗពាក់ព័ន្ធនឹង បច្ចេកវិទ្យាផ្កាយរណប (Satellite-related
Courses) នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល
និងគ្រឹះស្ថានឧត្តមសិក្សាដៃគូ។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រី ជា វ៉ាន់ដេត
បានថ្លែងដូចនេះដែរថា
ក្នុងពេលដែលកម្ពុជាពិចារណាប្រើប្រាស់សេវាផ្កាយរណបពីក្រុមហ៊ុនផ្សេងៗ
សម្រាប់វិស័យកសិកម្ម បរិស្ថាន ដែនដីនគរូបនីយកម្ម
យើងក៏ត្រូវគិតគូរអំពីលទ្ធភាពនៃការបង្ហោះផ្កាយរណបដោយឯងក្នុងរយៈពេល ៥ឆ្នាំ ខាងមុខ។
ក្រសួងកំពុងសិក្សាអំពីឧត្តមានុវត្តនៃការបង្កើតអង្គភាពទទួលបន្ទុកគ្រប់គ្រងលំហអាកាសជាតិមួយ
ដើម្បីសម្របសម្រួលការងារពាក់ព័ន្ធនឹងលំហអាកាស។
សូមជម្រាបជូនថា សិក្ខាសាលាក្នុងថ្ងៃនេះ
មានគោលបំណងចែករំលែកបទពិសោធពីសំណាក់អ្នកជំនាញ នៃក្រុមហ៊ុន Pixxel
Space Technologies Inc ដល់មន្រ្តីរាជការ បុគ្គលិក នៃ ក.ប.ទ.
ក្រសួង ស្ថាប័ន សាស្រ្តាចារ្យ និងនិស្សិត
ពាក់ព័ន្ធនឹងស្ថានភាពនៃវិស័យលំហអាកាសនៅកម្ពុជា
មូលដ្ឋានគ្រឹះនៃប្រព័ន្ធផ្កាយរណបសង្កេតផែនដី (Eath Observation) និងផ្កាយរណបផ្តិតរូបភាព (Remote Sensing Satellite) រហូតដល់ការវិភាគរូបភាពពីផ្កាយរណប Hyperspectral៕





Post a Comment