មន្ទីរបរិស្ថានខេត្តកំពត ប្រជុំបូកសរុបលទ្ធផលការងារខែមេសា និងលើកទិសដៅបន្ត
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ លោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្តកំពត នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងកំណត់ទិសដៅការងារបន្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ មន្ត្រីឧទ្យានុរក្ស និងមន្ត្រីជាប់កិច្ចសន្យាសរុបចំនួន ៤៤ នាក់។
ថ្លែងក្នុងឱកាសនោះ
លោកប្រធានមន្ទីរបានកោតសរសើរចំពោះស្មារតីទទួលខុសត្រូវរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់
ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម និងសម្រេចបានលទ្ធផលល្អប្រសើរ។
អង្គប្រជុំបានបង្ហាញនូវភាពរឹងមាំនៃសាមគ្គីភាពផ្ទៃក្នុង និងការគោរពវិន័យការងារបានយ៉ាងខ្ជាប់ខ្ជួន។
បន្ថែមលើនេះ លោកប្រធានក៏បានលើកទឹកចិត្តដល់មន្ត្រីទាំងអស់
ឱ្យបន្តវប្បធម៌ចែករំលែកបទពិសោធន៍ និងចំណេះដឹងថ្មីៗ
ដើម្បីបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។កិច្ចប្រជុំនេះបានបញ្ចប់ទៅក្រោមបរិយាកាសរីករាយ
និងស្និទ្ធស្នាលបំផុត៕



Post a Comment