រដ្ឋមន្ត្រីការពារជាតិម៉ាលី ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយក្រុមសម្ព័ន្ធមិត្តអាល់កៃដា
បាម៉ាកូ៖ រដ្ឋមន្ត្រីការពារជាតិម៉ាលី លោក សាឌីអូ កាម៉ារ៉ា (Sadio Camara) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយដោយក្រុមសកម្មប្រយុទ្ធ JNIM ដែលជាក្រុមសម្ព័ន្ធមិត្តរបស់អាល់កៃដា កាលពីថ្ងៃសៅរ៍កន្លងទៅ។
ការវាយប្រហារនេះបានកើតឡើងនៅឯលំនៅឋានរបស់លោក
ក្នុងមូលដ្ឋានទ័ព ខាទី (Kati) ដែលស្ថិតនៅជាយរដ្ឋធានីបាម៉ាកូ
(Bamako)។ លោក សាឌីអូ កាម៉ារ៉ា
គឺជាមន្ត្រីជាន់ខ្ពស់ដ៏មានឥទ្ធិពលម្នាក់នៅក្នុងរដ្ឋាភិបាលម៉ាលី
ហើយការបាត់បង់ជីវិតរបស់លោកនៅក្នុងមូលដ្ឋានទ័ពដ៏សំខាន់នេះ
បានបង្ហាញពីការកើនឡើងនូវការគំរាមកំហែងសន្តិសុខយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ៕ (Reuters)

Post a Comment