ត្រាំ បញ្ជាក់ថា ការបាញ់ប្រហារមិនអាចបញ្ឈប់រូបលោកពីសង្រ្គាមអ៊ីរ៉ង់ឡើយ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦ ថាការបាញ់ប្រហារនៅឯពិធីជប់លៀងទទួលទានអាហារពេលល្ងាច ជាមួយសមាគមអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមាន នឹងមិនអាចបញ្ឈប់រូបលោកពីសង្រ្គាមអ៊ីរ៉ង់ឡើយ បើទោះជាលោកជឿថាការបាញ់ប្រហារនេះទំនងជាមិនមានជាប់ពាក់ព័ន្ធនឹង សង្គ្រាមអ៊ីរ៉ង់ក៏ដោយ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានអំឡុងសន្និសីទសារព័ត៌មានខ្លីមួយនៅឯសេតវិមាន
លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «វានឹងមិនអាចបញ្ឈប់ខ្ញុំពីជ័យជម្នះក្នុងសង្រ្គាមអ៊ីរ៉ង់ឡើយ។
ខ្ញុំមិន ដឹងទេថាតើសង្រ្គាមអ៊ីរ៉ង់មានជាប់ពាក់ព័ន្ធឬក៏អត់? តែខ្ញុំគិតថាវាមិនជាប់ពាក់ព័ន្ធទេ
បើតាមអ្វីដែលខ្ញុំបានដឹង»។ លោក ត្រាំ
បន្ថែមថាក្រុមអ្នកស៊ើបអង្កេតកំពុងស្រាវជ្រាវ និងកំណត់ពីចេតនា
ពិតប្រាកដរបស់ខ្មាន់កាំភ្លើង។
លោក ត្រាំ កាលពីព្រឹកថ្ងៃសៅរ៍
បានប្រកាសថាលោកបានលុបចោលផែនការធ្វើទស្សនកិច្ចរបស់បេសកជនពិសេសអាមេរិកទៅកាន់ប្រទេសប៉ាគីស្ថាន
ដើម្បីចូលរួមកិច្ចចរចាសន្តិភាព ជាមួយអ៊ីរ៉ង់។
សូមជម្រាបថា
ក្រុមមន្ត្រីអាមេរិកបានកំណត់អត្តសញ្ញាណដែលត្រូវបានចាប់ខ្លួនមានឈ្មោះថា Cole
Tomas Allen មានអាយុប្រហែល៣១ឆ្នាំ និងជាអ្នករស់នៅក្នុងទីក្រុង Los
Angeles ហើយភ្លាមៗគេមិនទាន់ដឹងលម្អិតពីសាវតារជនសង្ស័យរូបនេះនៅឡើយទេ
ប៉ុន្តែការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមជាច្រើនឱ្យដឹងថាជននេះគឺជាគ្រូបង្រៀនម្នាក់ក្នុងទីក្រុង
Torrance រដ្ឋ California ស្ថិតនៅក្បែរទីក្រុង
Los Angeles៕

Post a Comment