ក្រសួងពាណិជ្ជកម្ម និងតំណាងអ្នកនាំចូល-ចែកចាយប្រេងឥន្ធនៈ ជួបពិភាក្សាដើម្បីតាមដាន និងវាយតម្លៃការប្រែប្រួលតម្លៃប្រេង
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុននាំចូល-ចែកចាយប្រេងឥន្ធនៈ ដឹកនាំដោយលោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល ព្រមទាំងឧកញ៉ា លោកជំទាវ លោក លោកស្រី ជាតំណាងអ្នកនាំចូល និងចែកចាយប្រេងឥន្ធនៈជាច្រើនរូប។
កិច្ចប្រជុំនេះ មានគោលបំណងសំខាន់ បន្តតាមដាន
និងវាយតម្លៃលើការប្រែប្រួលយ៉ាងឆាប់រហ័សនៃថ្លៃប្រេងឥន្ធនៈ ទាំងនៅលើទីផ្សារអន្តរជាតិ
និងទីផ្សារក្នុងស្រុក ដើម្បីពិនិត្យស្វែងរកវិធានការសមស្រប
ក្នុងការដោះស្រាយនូវក្តីកង្វល់និងការព្រួយបារម្ភ និងជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ
ជាអ្នកប្រើប្រាស់ និងដេប៉ូចែកចាយប្រេងឥន្ធនៈនៅទូទាំងប្រទេស៕



Post a Comment