អ៊ុយក្រែនបើកការវាយប្រហារលើស្ថានីយបូមប្រេងរុស្ស៊ី ដែលជាផ្នែកនៃបណ្តាញបំពង់ប្រេង Druzhba ដ៏សំខាន់

កៀវ៖ យន្តហោះដ្រូនរបស់អ៊ុយក្រែន បានបើកការវាយប្រហារលើស្ថានីយបូម និងចែកចាយប្រេងដ៏ធំមួយ នៅក្នុងតំបន់សាម៉ារ៉ា (Samara) របស់ប្រទេសរុស្ស៊ី កាលពីយប់មិញ។

មន្ត្រីម្នាក់មកពីទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន (SBU) បានបញ្ជាក់នាថ្ងៃអង្គារនេះថា គោលដៅនៃការវាយប្រហារគឺស្ថិតនៅក្នុងភូមិប្រូស្វេត (Prosvet) ដែលជាផ្នែកមួយនៃខ្សែចង្វាក់ផ្គត់ផ្គង់នៃបណ្តាញបំពង់ប្រេង ឌ្រូហ្សបា (Druzhba) ដ៏សំខាន់តាំងពីសម័យសូវៀត។

ការវាយប្រហារនេះដែលបានបង្កឱ្យមានអគ្គិភ័យយ៉ាងសន្ធោសន្ធៅ និងបានបំផ្លាញស៊ីទែនផ្ទុកប្រេងឆៅចំនួន ៥ ដែលស៊ីទែននីមួយៗមានចំណុះរហូតដល់ ២០,០០០ម៉ែត្រគូប​​ កើតឡើងស្របពេលដែល​បណ្តាញបំពង់ប្រេងខាងលើ កំពុងត្រូវបានរៀបចំដើម្បីបើកដំណើរការឡើងវិញនៅចុងខែមេសានេះ៕



 

Powered by Blogger.