អ៊ីស្រាអែលអះអាងថា បានវាយប្រហារកម្ទេចរោងចក្រនុយក្លេអ៊ែរ Taleghan នៅទីក្រុងតេហេរ៉ង់

ហ្សេរុយសាឡិម៖ នាថ្ងៃព្រហស្បតិ៍ យោធាអ៊ីស្រាអែលបានប្រកាសថា ខ្លួនបានបើកការវាយប្រហារតាមអាកាសទៅលើទីតាំង Taleghan ក្នុងទីក្រុងតេហេរ៉ង់ ដែលអ៊ីស្រាអែលចាត់ទុកថាជាកន្លែងដែលអ៊ីរ៉ង់កំពុងប្រើប្រាស់ ដើម្បីពង្រឹងសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន។

តាមរយៈសេចក្តីថ្លែងការណ៍ យោធាអ៊ីស្រាអែលបានឱ្យដឹងថា ការវាយប្រហារនេះបានកំណត់គោលដៅលើបរិវេណ Taleghan ដែលត្រូវបានប្រើប្រាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សម្រាប់បង្កើតគ្រឿងផ្ទុះកម្រិតខ្ពស់ និងធ្វើការពិសោធន៍ពាក់ព័ន្ធនឹងគម្រោង AMAD ដែលអ៉ីស្រាអែលអះអាងថា ជាកម្មវិធីសម្ងាត់របស់អ៉ីរ៉ង់ក្នុងការបង្កើតអាវុធនុយក្លេអ៊ែរ។ ជាមួយគ្នានេះ យោធាក៏បានបញ្ចេញរូបភាពផ្កាយរណបនៃប្រតិបត្តិការវាយប្រហារនេះផងដែរ ខណៈអ៊ីរ៉ង់តែងតែបដិសេធជានិច្ចថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់គោលបំណងសន្តិភាព៕



Powered by Blogger.