IEA ព្រមានថាគ្មានប្រទេសណាមួយ គេចផុតពីវិបត្តិថាមពលកើតចេញពីសង្រ្គាមអ៊ីរ៉ង់
ស៊ីដនី៖ នាយកទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) លោក Fatih Birol នៅថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦ បាននិយាយថាសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតនៅក្រោមការគំរាមកំហែងដ៏ធំ ពីវិបត្តិថាមពលដែលបង្កឡើងដោយសង្រ្គាមនៅក្នុងតំបន់មជ្ឈិមបូព៌ា ជាមួយការព្រមានថាគ្មានប្រទេសណាមួយដែលគេចផុតពីផលប៉ះពាល់បាននោះទេ។
ថ្លែងទៅកាន់អង្គការ National
Press Club ក្នុងរដ្ឋធានីកង់បេរ៉ានៃប្រទេសអូស្ត្រាលី លោក Fatih
Birol បានគូសបញ្ជាក់ថា «សព្វថ្ងៃនេះសេដ្ឋកិច្ចសកលកំពុងប្រឈមនឹងវិបត្តិដ៏ធំ
ហើយ ខ្ញុំពិតជាសង្ឃឹមថាបញ្ហានេះនឹងត្រូវបានដោះស្រាយក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន»។
លោកបន្ថែមថាគ្មានប្រទេសណាមួយនឹងអាចរួចខ្លួនពីផលប៉ះពាល់នៃវិបត្តិថាមពលនោះទេ
ប្រសិនបើសង្រ្គាមនៅតែបន្ត។ ដូច្នេះវាចាំបាច់ត្រូវតែមានកិច្ចប្រឹងប្រែងជាសកល។
ការព្រមានរបស់ IEA ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក
លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២៦
បានគំរាមថានឹងកម្ទេចរោងចក្រថាមពលរបស់អ៊ីរ៉ង់
ប្រសិនបើទីក្រុងតេហេរ៉ង់មិនព្រមបើកច្រកសមុទ្រ Hormuz ទាំងស្រុងឡើងវិញ
ក្នុងពេល៤៨ម៉ោងទេនោះ។ អ៊ីរ៉ង់វិញបានគំរាមវាយប្រហារជាថ្មីលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងតំបន់
បើលោក ត្រាំ ពិតជាធ្វើតាមឱសានវាទនេះមែននោះ៕

Post a Comment