រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំ «ព្រឹត្តិការណ៍សង្ក្រាន» ដើម្បីផ្សព្វផ្សាយវប្បធម៌ប្រពៃណីខ្មែរ និងការតាំងបង្ហាញផលិតផលក្នុងស្រុក

ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ដោយមានកិច្ចសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង នឹងរៀបចំព្រឹត្តិការណ៍«សង្ក្រានឆ្នំា ២០២៦ ក្នុងគោលបំណងផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់តាមរយៈការរៀបចំពិធីសិល្បៈរួមមាន៖

ការសម្តែងល្ខោនខោល និងរបាំនានា ការប្រគំតន្ត្រីចង្វាក់ប្រពៃណី ការរាំលេងកម្សាន្ត ការលេងល្បែងប្រជាប្រិយផ្សេងៗ ដើម្បីបង្ហាញភ្ញៀវជាតិ អន្តរជាតិ ឱ្យស្គាល់ពីទំនៀមទម្លាប់នៃការរស់នៅ ក៏ដូចជាសក្តានុពលនានារបស់ខេត្តបាត់ដំបង តាមរយៈការរៀបចំដាក់តាំងបង្ហាញនូវផលិតផលនៃបណ្តាក្រុង/ស្រុកទាំង១៤ ការបង្ហាញរបៀបធ្វើម្ហូបអាហារ និងបង្អែមខ្មែរ ការតែងបង្ហាញមុខម្ហូបអ្នកបាត់ដំបងជាដើម។

ព្រឹត្តិការណ៍«សង្ក្រានបាត់ដំបង ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវលេខ១ ចាប់ពីបរិវេណមុខសាលាខេត្តបាត់ដំបង ស្ថិតក្នុងភូមិកម្មករ រហូតដល់ចំណុចខាងកើតផ្សារណាត់ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕







Powered by Blogger.