ជប៉ុន អាចនឹងពិចារណាលើបេសកកម្មដោះមីននៅច្រកសមុទ្រ Hormuz ប្រសិនបើមានបទឈប់បាញ់
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi បាននិយាយថាជប៉ុនអាចនឹងពិចារណាលើការដាក់ពង្រាយយោធារបស់ខ្លួនសម្រាប់បេសកកម្មដោះមីន នៅច្រកសមុទ្រ Hormuz ប្រសិនបើមានការឈានដល់បទឈប់បាញ់មួយក្នុងសង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់។
នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធីមួយរបស់ទូរទស្សន៍ជប៉ុន
Fuji
TV នៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២៦ លោក Motegi បានកត់សម្គាល់ថា «ប្រសិនបើមានបទឈប់បាញ់មួយពេញលេញ
នោះនឹងមានបញ្ហាជាច្រើនដូចជាការដោះមីនត្រូវបានលើកយកមកនិយាយ។
នេះគ្រាន់តែជាការព្យាករប៉ុណ្ណោះ ប៉ុន្តែប្រសិនបើមានបទឈប់បាញ់ពិតមែន
ហើយគ្រាប់មីនសមុទ្របានបង្កើតជាឧបសគ្គ
នោះខ្ញុំគិតថានឹងមានរឿងមួយចំនួនត្រូវយកទៅពិចារណា»។
ការលើកឡើងរបស់ប្រមុខការទូតជប៉ុន
ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានប្រាប់ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo កាលពីថ្ងៃសុក្រកន្លងទៅនេះ
ថារូបលោកបានជជែកជាមួយលោក Motegi អំពីលទ្ធភាព
ជួយសម្រួលអនុញ្ញាតឱ្យកប៉ាល់ដឹកប្រេងជប៉ុនធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រ Hormuz។
ជប៉ុនទទួលបានប្រហែល ៩០ភាគរយ
នៃការដឹកជញ្ជូនប្រេងឆ្លងកាត់តាមចក្រសមុទ្រ Hormuz។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae
Takaichi ជាមួយការជំរុញឱ្យជប៉ុនបង្កើនការជួយ
ខណៈរូបលោកកំពុងដាក់សម្ពាធឱ្យសម្ព័ន្ធមិត្តចូលរួមគាំទ្រដល់សហរដ្ឋអាមេរិកក្នុងការបើកច្រកសមុទ្រនេះឡើងវិញ៕ (Reuters)

Post a Comment