យោធាអាមេរិក ទម្លាក់គ្រាប់បែកកម្ទេចលេណដ្ឋានលើទីតាំងមីស៊ីលរបស់អ៊ីរ៉ង់ ក្បែរច្រកសមុទ្រ Hormuz
វ៉ាស៊ីនតោន៖ យោធាអាមេរិកបានឱ្យដឹងថាខ្លួនបានបើកការវាយប្រហារលើទីតាំងមីស៊ីលរបស់អ៊ីរ៉ង់ស្ថិតនៅក្បែរច្រកសមុទ្រ Hormuz ដោយប្រើប្រាស់គ្រាប់បែកកម្ទេចលេណដ្ឋានដ៏មានថាមពល នៅក្នុងឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិក។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម
X
កាលពីថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦
ទីបញ្ជាការកណ្ដាលយោធាអាមេរិកបានគូសបញ្ជាក់ដូច្នេះថា «កងកម្លាំងអាមេរិក
បានប្រើប្រាស់គ្រាប់បែកទម្ងន់
៥០០០ផោនជាច្រើនគ្រាប់ដោយជោគជ័យលើទីតាំងមីស៊ីលដ៏រឹងមាំរបស់អ៊ីរ៉ង់នៅតាមបណ្ដោយឆ្នេរអ៊ីរ៉ង់ស្ថិតនៅក្បែរច្រកសមុទ្រ
Hormuz»។ ទីបញ្ជាការអាមេរិក
បន្ថែមថាមីស៊ីលគ្រូសប្រឆាំងនាវាចម្បាំងស្ថិតនៅទីតាំងខាងលើបានបង្កការគំរាមកំហែងដល់ការដឹកជញ្ជូនអន្តរជាតិក្នុងតំបន់ចក្រសមុទ្រ
Hormuz។
បើតាមសារព័ត៌មាន Air
Force Times គ្រាប់បែកដែលសហរដ្ឋអាមេរិកបានប្រើប្រាស់ក្នុងការវាយប្រហារលើទីតាំងមីស៊ីលរបស់អ៊ីរ៉ង់មានតម្លៃមួយគ្រាប់
២៨៨ ០០០ដុល្លារ ប៉ុន្តែ គ្រាប់បែកនេះមានកម្លាំងខ្សោយជាងគ្រាប់បែកទម្ងន់ ៣០ ០០០ផោន
ឬ ១៣ ៦០០គីឡូក្រាមដែលអាមេរិកទម្លាក់ទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីឆ្នាំមុន៕

Post a Comment