អ៊ីរ៉ង់ទទួលការស្លាប់របស់ប្រមុខសន្តិសុខ លោក Ali Larijani ប្ដេជ្ញាសងសឹកអ៊ីស្រាអែល

ឌូបៃ៖ រដ្ឋាភិបាលអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ បានទទួលស្គាល់ថាប្រមុខក្រុមប្រឹក្សាសន្តិសុខជាតិកំពូល លោក Ali Larijani ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់ អ៊ីស្រាអែល ធ្វើឱ្យលោកក្លាយជាមន្ត្រីជាន់ខ្ពស់បំផុតម្នាក់របស់អ៊ីរ៉ង់ដែលត្រូវបានសម្លាប់ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបើកធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ។

លោក Ali Larijani ត្រូវបានគេចាត់ទុកថាជាមនុស្សដ៏មានឥទ្ធិពលម្នាក់នៅអ៊ីរ៉ង់ ហើយទទួលបានការជឿទុកចិត្តពីអតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei និងមេដឹកនាំកំពូលសព្វថ្ងៃ លោក Mojtaba។ ការស្លាប់របស់លោកត្រូវបានទទួលស្គាល់ដោយក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់ ដែលមានលោក Larijani ជាលេខាធិការ ខណៈកូនប្រុស របស់លោក Larijani គឺលោក Alireza Bayat ក៏ត្រូវបានសម្លាប់ផងដែរក្នុងការវាយប្រហាររបស់អ៉ីស្រាអែលកាលពីយប់ថ្ងៃចន្ទដើមសប្ដាហ៍នេះ។

បើតាមមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei បានទាត់ចោលសំណើពីប្រទេសមួយចំនួនដែលបានផ្ញើទៅកាន់ក្រសួងការបរទេសអ៊ីរ៉ង់ដើម្បីជំរុញឱ្យមាន បន្ធូរបន្ថយភាពតានតឹង ឬក៏ទទួលយកបទឈប់បាញ់ជាមួយសហរដ្ឋអាមេរិក។ ប្រមុខកងទ័ពអ៊ីរ៉ង់ លោក Amir Hatami បានប្ដេជ្ញាសងសឹកអ៊ីស្រាអែលសម្រាប់ការសម្លាប់លោក Larijani

រដ្ឋាភិបាលអ៊ីរ៉ង់ក៏បានទទួលស្គាល់ការស្លាប់របស់លោក Gholamreza Soleimani ជាប្រមុខទាហានប៉ារ៉ា Basij ផងដែរនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល៕ (Reuters)



 

Powered by Blogger.