មេដឹកនាំកំពូលអ៊ីរ៉ង់ថ្មី ប្រកាសថា ច្រកសមុទ្រ Hormuz ត្រូវតែបន្តបិទខ្ទប់
តេហេរ៉ង់៖ នាថ្ងៃព្រហស្បតិ៍ មេដឹកនាំកំពូលអ៊ីរ៉ង់ដែលទើបតែងតាំងថ្មី លោក Mojtaba Khamenei បានប្រកាសថា ច្រកសមុទ្រហ័រមូស (Hormuz) ត្រូវតែបន្តបិទខ្ទប់ ដើម្បីប្រើប្រាស់ជាឧបករណ៍សម្ពាធប្រឆាំងនឹងគូប្រជែង។
តាមរយៈសារដែលអានដោយអ្នកផ្សាយព័ត៌មានទូរទស្សន៍រដ្ឋ
ដែលជាសារដំបូងបំផុតរបស់លោកចាប់តាំងពីឡើងស្នងតំណែងពីឪពុកដែលត្រូវបានគេសម្លាប់មក លោក
Mojtaba
បានព្រមានដាច់អហង្ការថា
រាល់មូលដ្ឋានទ័ពសហរដ្ឋអាមេរិកទាំងអស់នៅក្នុងតំបន់ ត្រូវតែបិទទ្វារជាបន្ទាន់
បើមិនដូច្នេះទេ ពួកវានឹងក្លាយជាគោលដៅវាយប្រហាររបស់អ៊ីរ៉ង់។
ការចេញមុខព្រមានរបស់មេដឹកនាំកំពូលថ្មីរូបនេះ
គឺជាសញ្ញាណបង្ហាញថា អ៊ីរ៉ង់នៅតែរក្សាជំហររឹងត្អឹងដដែល
ទោះបីជាមានប្រតិបត្តិការយោធាដ៏សន្ធឹកសន្ធាប់ពីសំណាក់អាមេរិក និងអ៊ីស្រាអែលក៏ដោយ
ហើយវាក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់របបតេហេរ៉ង់ ក្នុងការប្រើប្រាស់យុទ្ធសាស្ត្រកាត់ផ្តាច់ផ្លូវដឹកជញ្ជូនថាមពល
ដើម្បីឆ្លើយតបទៅនឹងសម្ពាធយោធាពីសំណាក់បស្ចឹមលោក៕ (Reuters)

Post a Comment