ថៃទាមទារឱ្យអ៊ីរ៉ង់ធ្វើការសុំទោស ក្រោយការវាយប្រហារលើនាវាដឹកទំនិញថៃនៅច្រកសមុទ្រ Hormuz
បាងកក៖ ក្រសួងការបរទេសថៃ បានទាមទារឱ្យអ៊ីរ៉ង់ធ្វើការសុំទោសជាផ្លូវការ ចំពោះការខូចខាតលើនាវាដឹកទំនិញថៃ ដែលត្រូវបានវាយប្រហារនៅក្នុងច្រកសមុទ្រហ័រមូស (Hormuz) កាលពីថ្ងៃពុធ បណ្តាលឱ្យមានអគ្គិភ័យឆាបឆេះ និងបង្ខំឱ្យនាវិកត្រូវបោះបង់ចោលកប៉ាល់។
ក្រុមហ៊ុនប្រតិបត្តិការនាវា Precious
Shipping បានឱ្យដឹងថា នាវា Mayuree Naree ដែលដោតទង់ជាតិថៃ
បានរងការវាយប្រហារដោយគ្រាប់ផ្លោងចំនួន២គ្រាប់
ដែលបង្កឱ្យខូចខាតបន្ទប់ម៉ាស៊ីនយ៉ាងធ្ងន់ធ្ងរ។ ក្នុងចំណោមនាវិក ២៣នាក់ មាន
២០នាក់ត្រូវបានជម្លៀសខ្លួនដោយសុវត្ថិភាពទៅកាន់ប្រទេសអូម៉ង់ ខណៈនាវិក
៣នាក់ផ្សេងទៀតនៅតែបាត់ខ្លួន ដែលគេសង្ស័យថាអាចជាប់គាំងក្នុងបន្ទប់ម៉ាស៊ីន។
ជុំវិញហេតុការណ៍នេះ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់
បានចេញសេចក្តីថ្លែងការណ៍ទទួលស្គាល់ថា នាវានេះត្រូវបានបាញ់ប្រហារដោយយន្តហោះចម្បាំងអ៊ីរ៉ង់។
កន្លងមក កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានព្រមានជាញឹកញាប់ថា
រាល់នាវាទាំងអស់ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz នឹងត្រូវចាត់ទុកជាគោលដៅវាយប្រហារ៕

Post a Comment