អេស្ប៉ាញ បិទដែនអាកាសចំពោះយន្តហោះអាមេរិក ដែលពាក់ព័ន្ធនឹងសង្រ្គាមអ៊ីរ៉ង់
ម៉ាឌ្រីដ៖ រដ្ឋមន្រ្តីការពារជាតិអេស្ប៉ាញ លោកស្រី Margarita Robles បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា អេស្ប៉ាញបានបិទដែនអាកាសមិនឱ្យយន្តហោះអាមេរិក ដែលពាក់ព័ន្ធក្នុងការវាយប្រហារលើអ៊ីរ៉ង់ហោះចូលបាននោះទេ ជាជំហានថ្មីមួយលើសពីអ្វីដែលអេស្ប៉ាញធ្លាប់បដិសេធ ចំពោះការស្នើសុំប្រើប្រាស់មូលដ្ឋានយោធារួម។
លោកស្រីប្រាប់ក្រុមអ្នកយកព័ត៌មាន
នៅក្នុងទីក្រុងម៉ាឌ្រីដ យ៉ាងដូច្នេះថា «យើងមិនអនុញ្ញាតឱ្យមានការប្រើប្រាស់មូលដ្ឋានយោធា ឬដែនអាកាស
សម្រាប់សកម្មភាពទាក់ទងនឹងសង្គ្រាមនៅអ៊ីរ៉ង់ឡើយ»។
កាសែតក្នុងស្រុករបស់អេស្ប៉ាញ
El Pais
បានរាយការណ៍ដំបូងគេថា ការសម្រេចបិទដែនអាកាសរបស់អេស្ប៉ាញ
ដែលជាសមាជិកអង្គការណាតូ (NATO)
គឺធ្វើឡើងចំពោះយន្តហោះយោធា
ដែលចង់ឆ្លងកាត់ទៅកាន់គោលដៅនៅមជ្ឈិមបូព៌ា
ប៉ុន្តែមិនរាប់បញ្ចូលស្ថានភាពគ្រាអាសន្នទេ។
សូមជម្រាបថា
សង្រ្គាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់
បាននិងកំពុងរាលដាលទូទាំងមជ្ឈិមបូព៌ា។ ប្រធានាធិបតី ដូណាល់ ត្រាំ
បានគំរាមកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយទីក្រុងម៉ាឌ្រីដ
សម្រាប់ការបដិសេធឱ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពអេស្ប៉ាញ ក្នុងសង្គ្រាមនេះ៕

Post a Comment