ប្រតិភូយោធភូមិភាគទី៥ នៃកងទ័ពប្រជាជនវៀតណាមចូលជួបសំណេះសំណាល និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

 អត្ថបទ៖ ជឹម ទូច

ខេត្តរតនគិរី៖ គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី លឿង ឌីញជុង ប្រធានយោបាយ យោធភូមិភាគ៥ បានអញ្ជើញជួបសម្តែងការគួរសម និងជូនពរឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។ ជំនួបនេះធ្វើឡើងនៅសាលប្រជុំ VIPសាលាខេត្តរតនគិរី នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។

នៅក្នុងឱកាសនេះ មេបញ្ជាការយោធភូមិភាគ៥ នៃកងទ័ពប្រជាជនវៀតណាម បានសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងសូមសម្ដែងអំណរសាទរយ៉ាងកក់ក្ដៅ ជូនចំពោះឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រជាជនខេត្តខេត្តរតនគិរី សូមសមប្រកបនូវសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំខេត្តរតនគិរី ឱ្យឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងភាពសម្បូររុងរឿងតរៀងទៅ។

 ជាការរឆ្លើយតប ឯកឧត្តម ញ៉ែម សំអឿន បានថ្លែងអំណរគុណយោធភូមិភាគ៥ នៃកងទ័ពប្រជាជនវៀតណាម ដែលបានឆ្លៀតពេល ដ៏មានតម្លៃអញ្ជើញជូនពរ ថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលនេះ។ ឯកឧត្តម អភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាព រវាងកងទ័ពប្រទេសទាំងពីរ ដែលបានធ្វើសហប្រតិបត្តិការល្អជាពិសេសបានបន្តពង្រឹងពង្រឹកបន្ថែមទៀតនាពេលអនាគត ដើម្បីជាប្រយោជន៍ទៅវិញទៅមក និងដើម្បីរក្សាសន្តិភាព ស្ថិរភាព និងវិបុលសុខនៃប្រទេសយើងទាំងពីរ៕










Powered by Blogger.