កម្ពុជា តវ៉ានិងប្រឆាំងរាល់សកម្មភាពរំលោភដែលបន្តលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ
ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានកម្ពុជា តវ៉ានិងប្រឆាំងរាល់សកម្មភាពរំលោភដែលបន្តលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ ក្រោយបទឈប់បាញ់ ២៧ធ្នូ២០២៥។
ប្រភពដដែលបានឱ្យដឹងថា នៅចុងសប្តាហ៍នេះ
កម្ពុជាបានធ្វើការតវ៉ាជាផ្លូវការបន្ថែមថ្មីទៀត ប្រឆាំងនឹងការបន្តសកម្មភាពរំលោភ
លើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ
ក្រោយបទឈប់បាញ់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅទីតាំងដូចខាងក្រោម៖
-នៅតំបន់បឹងត្រកួន ឃើញមានផ្សែងហុយចេញពីទីតាំងចំនួនបី
ដែលសន្មត់ថាជាផ្ទះកំពុងឆេះនៅ ក្នុងតំបន់លំនៅដ្ឋានរបស់កម្ពុជា
កម្លាំងប្រដាប់អាវុធថៃ។ ដែលបច្ចុប្បន្នស្ថិតក្រោមការកាន់កាប់ដោយខុសច្បាប់នៃកង
-នៅតំបន់អូរទឹកចោល ក្នុងសង្កាត់បន្សាយរាក់
ក្រុងសំរោង ខេត្តឧត្តរមានជ័យ កម្លាំងប្រដាប់អាវុធ ថៃបានបន្តសកម្មភាពឈូសឆាយដីធ្លី
ក៏ដូចជាការសាងសង់ផ្លូវ និងសំណង់បេតុងផ្សេងៗ ដែល លាតសន្ធឹងពីតំបន់ប្រាសាទខ្នារ
ឆ្ពោះទៅតំបន់ប្រាសាទតាក្របី ក្នុងទឹកដីកម្ពុជា
-តាមសេចក្តីរាយការណ៍បានឱ្យដឹងថា នៅថ្ងៃទី១៨
ខែមីនា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ រួមជាមួយមន្ត្រីនាយកដ្ឋានព្រៃឈើ
និងមន្ត្រីសុរិយោដី បានធ្វើសកម្មភាពវាស់វែងដីធ្លី និងបែង
ចែកដីចំនួន៣កន្លែងដល់ប្រជាពលរដ្ឋថៃ នៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់
ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៤៦ និង៤៧។
រាជរដ្ឋាភិបាលកម្ពុជាសង្កត់ធ្ងន់ថា
កម្ពុជាមិនទទួលយកខ្សែព្រំដែន ឬការទាមទារទឹកដីណាមួយតាម
ការអះអាងជាឯកតោភាគីដោយប្រទេសថៃឡើយ។ សកម្មភាពខាងលើមិនប៉ះពាល់ដល់សិទ្ធិ និងជំហរស្រប
ច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាលើការកំណត់ព្រំដែនអន្តរជាតិរបស់កម្ពុជានោះទេ៕
ខាងក្រោមជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ៖





Post a Comment