សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ចេញសារាចរស្តីពី «វិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី»

ភ្នំពេញ÷ស្ងានការណ៍នៃសង្គ្រាមដែលកំពុងកើតមាន និងរីករាលដាលនៅមជ្ឈឹមបូព៌ា បានបង្ករឱ្យមានផលប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់ប្រេងឆៅ និងជាហេតុធ្វើឱ្យថ្ងៃប្រេងឥន្ធនៈសកល រួមទាំងព្រះរាជាណាចក្រកម្ពុជា មានការកើនឡើងយ៉ាងគំហុក។ ទន្ទឹមនេះថ្លៃដើមអគ្គិសនី ក៏អាចនិងមានការកើនឡើងមួយចំនួននាពេលខាងមុខ ដោយសារប្រេងឥន្ធនៈជាធាតុចូលសំខាន់មួយពាក់ព័ន្ធការផលិតអគ្គិសនី។

ទោះយ៉ាងនេះក្តី ផ្អែកតាមការពិភាក្សាជាមួយក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា និងបណ្តាក្រុមហ៊ុននៅចូលប្រេងឥន្ធនៈ សមត្ថភាពផ្គត់ផ្គង់ប្រេងឥន្ធនៈ និងថ្លៃដើមលើការផលិតអគ្គិសនី សម្រាប់ប្រតិបត្តិការសេដ្ឋកិច្ច និងការផ្តល់សេវាសាធារណៈរបស់ក្រសួង ស្ថាប័ន។

ឆ្លើយតបនឹងស្ថានភាពចំពោះមុខនៃការកើនឡើងប្រេងឥន្ធនៈ និងថ្លៃដើមលើការផលិតអគ្គសនីខាងលើ រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនីរបស់ក្រសួង ស្ថាប័នទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ (សូមអានខ្លឹមសារខាងក្រោម)👇





Powered by Blogger.