សមរាត្រីអង្គរ ទទួលបានភ្ញៀវទេសចរជាង៣ម៉ឺននាក់ មកផ្ដិតយកទិដ្ឋភាពថ្ងៃរះចំកំពូលប្រាសាទ
ខេត្តសៀមរាប៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ៣ម៉ឺននាក់ នាព្រឹកព្រលឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ បានធ្វើដំណើរមកពីគ្រប់ទិសទី ដើម្បីទស្សនាព្រឹត្តិការណ៍សមរាត្រី (Equinox) ដែលជាទិដ្ឋភាពព្រះសូរិយារះឡើងចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្តយ៉ាងស្រស់ត្រកាលបំផុត។ នេះបើយោងតាមការឲ្យដឹងរបស់អាជ្ញាធរជាតិអប្សរា។
ព្រឹត្តិការណ៍សមរាត្រី (Equinox)
ជាភស្តុតាងដែលបង្ហាញពីចំណេះដឹងផ្នែកតារាសាស្ត្រ
និងស្ថាបត្យកម្មដ៏ខ្ពង់ខ្ពស់នៃអាណាចក្រខ្មែរ។
ចំពោះភ្ញៀវទេសចរដែលមិនទាន់បានមកទស្សនា
នៅតែអាចមកគយគន់ទិដ្ឋភាពដ៏អស្ចារ្យនេះបានរហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦៕











Post a Comment