រដ្ឋមន្រ្តីវប្បធម៌ ៖ ស្នាមរបួសលើផ្ទាំងថ្ម ប្រាសាទព្រះវិហារ​ ជាស្នាមរបួស នៅក្នុងចិត្តកូនខ្មែរគ្រប់ៗរូប

ភ្នំពេញ៖ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ បានលើកឡើងថា ស្នាមរបួសលើផ្ទាំងថ្មប្រាសាទព្រះវិហារ​ ជាស្នាមរបួស នៅក្នុងចិត្តកូនខ្មែរគ្រប់ៗរូប។

រូបភាពជាច្រើនសន្លឹក ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម របស់លោកជំទាវរដ្ឋមន្រ្តី ដោយភា្ជប់នូវសំណេរថា «ស្នាមរបួសលើផ្ទាំងថ្មប្រាសាទព្រះវិហារ​ ជាស្នាមរបួស នៅក្នុងចិត្តកូនខ្មែរគ្រប់ៗរូប។ ទាំងថ្ម​ ទាំងមនុស្សឈឺផ្សាដូចៗគ្នា។ ឈរលើកំពូលភ្នំក្រោមកម្លាំងព្យុះ ព្រះវិហារគឺ ជាទឹកភ្នែកមួយដំណក់ នៃបេតិកភណ្ឌខ្មែរ​ ដែលកំពុងដក់ជាប់នៅលើផ្ទៃមុខ មនុស្សជាតិ​ ក្រោមលំហ នៃពេលវេលាជាអន្តន» ​៕







Powered by Blogger.