គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង(ស្គន់-ក្រុងកំពង់ចាម) សម្រេចបានជិត៩០%
ភ្នំពេញ៖ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម កំពុងលេចចេញវឌ្ឍនភាពយ៉ាងឆាប់រហ័ស ដោយបច្ចុប្បន្នការដ្ឋានកំពុងសម្រុកយ៉ាងខ្លាំង។ នេះបើយោងតាមប្រភពព័ត៌មានពី បណ្តាញទំនាក់ទំនងសង្កមការងារផ្លូវការ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ។
ប្រភពដដែល បានបន្តថា គិតត្រឹមដើមខែមីនា ឆ្នាំ២០២៦នេះ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង(ស្គន់-កំពង់ចាម) ប្រវែង៤៥,៥០៤ គីឡូម៉ែត្រ (PK000+000 – PK45+502.84)ចាប់ផ្តើមពីស្រុកជើងព្រៃ
ខេត្តកំពង់ចាម រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម សម្រេចលទ្ធផលជារួម ៨៩,៨៨% ហើយ។ ផ្អែកលើល្បឿនសកម្មភាពការដ្ឋាន
គម្រោងនេះអាចបញ្ចប់នៅអំឡុងឆ្នាំ២០២៦ខាងមុខ ដែលមានន័យថា លឿនជាងផែនការគ្រោងទុក។
តាមក្រសួងសាធារណការ ផ្លូវជាតិលេខ៧
គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល
ជួយសម្រួលការធ្វើដំណើរ ការដឹកជញ្ជូនផលិតផលកសិកម្ម កសិឧស្សាហកម្ម
ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ។
ខណៈដែលការដ្ឋានកំពុងមមាញឹក
ក្រសួងបានអំពាវនាវដល់អ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧(ស្គន់-កំពង់ចាម)
មេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន
ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ និងសូមគុណដល់ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ
និងប្រជាពលរដ្ឋអ្នកធ្វើដំណើរ ដែលមានការយោគយល់ អធ្យាស្រ័យខ្ពស់
ក្នុងពេលដំណើរការដ្ឋានពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៧នេះ៕









Post a Comment