ស្ថានទូតអាមេរិកប្រចាំរដ្ឋធានីបាដាដ ប្រទេសអ៊ីរ៉ាក់ រងការវាយប្រហារ
បាដាដ៖ សន្តិសុខអ៊ីរ៉ាក់ បាននិយាយនាថ្ងៃពុធ ទី១៨ ខែមីនា ថាមានការកំណត់គោលដៅវាយប្រហារដោយដ្រូនមួយគ្រឿង លើស្ថានទូតអាមេរិកប្រចាំទីក្រុងបាដាដ នៃប្រទេសអ៊ីរ៉ាក់ ហើយសំលេងផ្ទុះបានលាន់ឮនៅក្នុងតំបន់។ នេះ
កាលពីថ្ងៃអង្គារ
ប្រភពសន្តិសុខអ៊ីរ៉ាក់ក៏បានឱ្យផងដែរ ថាការវាយប្រហារដោយរ៉ុក្កែត និងដ្រូននាំឱ្យសំឡេងស៊ីរ៉ែនបន្លឺឡើង
ជាមួយស្នូរផ្ទុះក្បែរបរិវេណស្ថានទូតអាមេរិក។ យ៉ាងហោចណាស់ដ្រូន ៣គ្រឿង
ត្រូវបានកំណត់គោលដៅមកលើទីតាំងការទូតអាមេរិកមួយ ក្បែរអាកាសយានដ្ឋានអន្តរជាតិបាកដាដ
ហើយត្រូវប្រព័ន្ធការពារដែនអាកាស C-RAM ស្ទាក់ចាប់។
ភ្លាមៗមិនមានរបាយការណ៍អំពីអ្នកស្លាប់ និងរបួស ឬការខូចខាតនោះទេ។
សូមជម្រាបថា
ក្រុមគាំទ្រអ៊ីរ៉ង់ បានអនុវត្តការវាយប្រហារលើផលប្រយោជន៍អាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់
ដើម្បីសងសឹកនឹងសង្រ្គាមដែលបំផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយសហរដ្ឋអាមេរិក-អ៊ីស្រាអែលទៅលើអ៊ីរ៉ង់៕ (Reuters)

Post a Comment