ហ្សេលេនស្គី៖ អ្នកជំនាញទប់ទល់ដ្រូនជាង២០០នាក់របស់អ៊ុយក្រែន ត្រូវបានដាក់ពង្រាយនៅមជ្ឈិមបូព៌ា
ឡុងដ៍៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអង្គារ ទី១៧ ខែមីនា បាននិយាយថា អ្នកជំនាញយោធាផ្នែកប្រយុទ្ធប្រឆាំងយន្តហោះដ្រូនរបស់អ៊ុយក្រែន ចំនួន២០១នាក់ កំពុងស្ថិតនៅមជ្ឈិមបូព៌ា ដើម្បីការពារតំបន់នេះពីការវាយប្រហាររបស់យន្តហោះដ្រូនអ៊ីរ៉ង់ Shahed ហើយ៣៤នាក់ទៀត ត្រៀមលក្ខណៈជាស្រេច ដើម្បីដាក់ពង្រាយបន្ថែម។
ថ្លែងនៅសភាចក្រភពអង់គ្លេស
អំឡុងទស្សនកិច្ច លោកប្រធានាធិបតីអ៊ុយក្រែន បាននិយាយយ៉ាងដូច្នេះថា «ទាំងនេះគឺជាអ្នកជំនាញយោធា ដែលដឹងច្បាស់ពីរបៀបជួយ...
ពីរបៀបការពារប្រឆាំងដ្រូន Shahed។ ក្រុមការងាររបស់យើង
កំពុងស្ថិតនៅរួចស្រេចក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម កាតា អារ៉ាប៊ីសាអូឌីត
និងកំពុងឆ្ពោះទៅកូវ៉ែត»។
សូមជម្រាបថា
អំឡុងសង្រ្គាមជាមួយរុស្ស៉ីចាប់តាំងពីឆ្នាំ២០២២មក
អ៊ុយក្រែនបានអភិវឌ្ឍមធ្យោបាយមានប្រសិទ្ធភាពខ្ពស់
ដើម្បីបាញ់ស្ទាក់យន្តហោះដ្រូនអត្តឃាតផលិតដោយអ៊ីរ៉ង់ Shahed ដែលទីក្រុងមូស្គូបានប្រើប្រាស់។
បើតាមលោក
ហ្សេលេនស្គី ក្រៅពីផលិតដ្រូនហោះលើអាកាស និងដ្រូនរត់ក្រោមផ្ទៃទឹក
អ៊ុយក្រែនបានផ្តោតលើការផលិតដ្រូនសម្រាប់ស្ទាក់យន្តហោះដ្រូន ហើយលោកបានអះអាងថា
ទីក្រុងកៀវមានសមត្ថភាពផលិតដ្រូនស្ទាក់ទាំងនោះ បានយ៉ាងហោច២០០០គ្រឿងក្នុងមួយថ្ងៃ
ដែលពាក់កណ្តាលគឺសម្រាប់ការការពាររបស់ខ្លួនឯងផ្ទាល់ និងសល់ពីនោះ
គឺអាចសម្រាប់ប្រើដោយសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន៕ (AFP)

Post a Comment