ឯកអគ្គរាជ/រដ្ឋទូត តំណាងអង្គទូត ព្រមទាំងអង្គការអន្តរជាតិប្រចាំនៅកម្ពុជា អញ្ជើញទៅមើលផ្ទាល់ សកម្មភាពរំលោភបំពានរបស់ថៃ នៅឃុំថ្មដា

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំ បណ្តាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូត ព្រមទាំងអង្គការអន្តរជាតិធំៗ ប្រចាំកម្ពុជា អញ្ជើញទៅមើលដោយផ្ទាល់ភ្នែកនូវសកម្មភាពរំលោភបំពានដែនអធិបតេយ្យកម្ពុជា នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សកម្មភាពទាំងនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់លិខិតតវ៉ាជាបន្តបន្ទាប់ តាមរយៈក្រសួងការបរទេស និងតែងតែបញ្ជាក់ម្តងហើយម្តងទៀត គឺប្រកាន់ជំហរដាច់ខាត ដោយមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែន តាមរយៈការប្រើកម្លាំងឡើយ៕














Powered by Blogger.