អភិបាលក្រុងបូកគោ ចុះពិនិត្យទីតាំងត្រៀមពិធីបញ្ចុះបឋមសីលាសាងសង់ហេដ្ឋារចនាសម្ព័ន្ធសហគមន៍ ព្រែកត្នោត និងត្រពាំងរពៅ
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នេះ លោក លាង រឿនសុធី អភិបាលនៃគណៈអភិបាលក្រុងបូកគោ បានដឹកនាំគណៈអភិបាលក្រុង និងមន្ត្រីរដ្ឋបាលក្រុង ចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីត្រៀមរៀបចំ ពិធីបញ្ចុះបឋមសីលាសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធសហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ខាងមុខ។
ក្នុងឱកាសចុះពិនិត្យទីតាំងនេះដែរ លោកអភិបាលក្រុង ក៏បានអញ្ជើញទៅសាលាសង្កាត់ព្រែកត្នោត ដើម្បីជួបសំណេះសំណាល ណែនាំ និងបែងចែកភារកិច្ចយ៉ាងច្បាស់លាស់ដល់ក្រុមប្រឹក្សាសង្កាត់ និងមន្ត្រីរដ្ឋបាលសង្កាត់ដើម្បីសម្របសម្រួល និងធានាឱ្យដំណើរការរៀបចំកម្មវិធីទាំងមូលប្រព្រឹត្តទៅដោយរលូន មានណ្តាប់ធ្នាប់ និងទទួលបានជោគជ័យតាមផែនការគ្រោងទុក។
សកម្មភាពនេះសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលក្រុងបូកគោ ក្នុងការជំរុញការអភិវឌ្ឍមូលដ្ឋានតាមរយៈការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសហគមន៍ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់សមុទ្រនៃក្រុងបូកគោ៕








Post a Comment