តម្លៃប្រេងឥន្ធនៈនៅកម្ពុជា អាចនឹងចុះថ្លៃនៅយប់ថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៦
ភ្នំពេញ÷លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអះអាងថា តម្លៃប្រេងឥន្ធនៈនៅកម្ពុជា អាចនឹងចុះថ្លៃនៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នេះ។
លោកជំទាវបន្ថែមថា ព័ត៌មាននេះគឺជាដំណឹងដ៏រីករាយសម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលជាអ្នកប្រើប្រាស់ ខណៈស្ថានភាពតម្លៃប្រេងលើទីផ្សារពិភពលោកកំពុងមានការរំជើបរំជួល ដោយសារឥទ្ធិពលនៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។លោកជំទាវថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញចូលរួមសិក្ខាសាលាសភាស្តីពី «ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រអភិបាលកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» នាព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។
សូមបញ្ជាក់ថា នៅកម្ពុជាតម្លៃប្រេងសាំងធម្មតាគឺ ៥,២០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត ៦,០៥០រៀលក្នុងមួយលីត្រ គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នេះ។

Post a Comment