លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍របស់ក្រសួងពាណិជ្ជកម្ម

(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីប្រធាន និងអនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។

កិច្ចប្រជុំប្រចាំសប្តាហ៍នេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្រោមរបៀបវារៈរួមមាន៖

១. របាយការណ៍ស្តីពីលទ្ធផលនៃការចូលរួមវេទិកា Future Technologies លើកទី៤ និងជំនួបពិភាក្សាការងារទ្វេភាគីជាមួយស្ថាប័នរដ្ឋ និងឯកជន នៅទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី

២. របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)

៣. របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស

៤. មតិចូលរួមផ្សេងៗ៕

---

Her Excellency CHAM Nimul, Minister of Commerce, chaired a weekly meeting of the Ministry of Commerce.


(Phnom Penh): On the morning of Thursday, 12 March 2026, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting attended by the ministry's leaders, including the Secretary of State and Undersecretary of State, Director General, Directors of Departments, Directors of Provincial Departments, and other officials.

The weekly meeting was held at the Ministry of Commerce and via video conference, covering the following agenda:

1. Brief report on the results of the 4th Future Technologies Forum and bilateral working meetings with public and private institutions in Moscow, Russian Federation

2. Brief report on the working progress of the General Directorate of Consumer Protection, Competition and Fraud Repression (C.C.F.)

3. Brief report on the work progress of the General Directorate of Domestic Trade

4. Other Interventions.


















Powered by Blogger.