ត្រាំ ចង់ពន្យារពេលធ្វើទស្សនកិច្ចទៅចិនមួយខែ ដោយសារសង្រ្គាមជាមួយអ៊ីរ៉ង់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦ បាននិយាយថាលោកចង់ពន្យារពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន រយៈពេលមួយខែ ដោយសារតែជាប់ដៃធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់។
ការកត់សម្គាល់បែបនេះរបស់លោក ត្រាំ
ធ្វើឡើងនៅពេលត្រូវបានក្រុមអ្នកសារព័ត៌មានសាកសួរអំពីដំណើរទស្សនកិច្ចរបស់ទៅកាន់ប្រទេសចិន។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន លោក ត្រាំ បាននិយាយថាដោយសារតែសង្រ្គាមជាមួយអីរ៉ង់
លោកត្រូវតែស្ថិតនៅក្នុងសហរដ្ឋអាមេរិក
ដូច្នេះហើយទើបលោកចង់ពន្យារពេលធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង រយៈពេលមួយខែ។
យ៉ាងណាក៏ដោយ លោក ត្រាំ
នៅតែអះអាងថាលោកមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយចិន
ហើយលោកមិនមែនកំពុងព្យាយាមប្រើប្រាស់ការពន្យារពេលនេះជាល្បែងនយោបាយនោះទេ។
ខាងស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនមិនបានធ្វើអត្ថាធិប្បាយអ្វីទេ។
សូមជម្រាបថា
ការស្នើសុំពន្យារពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិនដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី៣១
ដល់ថ្ងៃទី២ ខែមេសា ដើម្បីជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង
បានគូសបញ្ជាក់ថាតើសង្រ្គាមអ៊ីរ៉ង់បានធ្វើឱ្យរាំងស្ទះដល់របៀបវារៈគោលនយោបាយការទេសរបស់លោក
ត្រាំយ៉ាងដូចម្ដេច? មិនតែប៉ុណ្ណោះ
វាក៏អាចបង្កហានិភ័យនៃការផ្ទុះឡើងជាថ្មីនូវ ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន
និងទីក្រុងប៉េកាំងផងដែរ៕ (Reuters)

Post a Comment