រដ្ធបាលស្រុកបាកានចេញលិខិតព្រមានលោក អាំ អាន ភ្នាក់ងារប្រមូលភាស៊ីរបស់ភាស៊ីចំណតរថយន្តស្រុកបាកាន ដោយស្នើឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពប្រមូលភាស៊ីលើរថយន្តដឹកអ្នកដំណើរដែលមិនមានតម្រូវការប្រើប្រាស់ចំណតឱ្យបង់ភាសុី
ពោធិ៍សាត់÷ នៅថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៦ នេះ រដ្ធបាលស្រុកបាកាន នៃខេត្តពោធិ៍សាត់ បានចេញលិខិតធ្វើការព្រមាន ចំពោះលោក អាំង អាន ជាភ្នាក់ងារប្រមូលភាស៊ី របស់ភាស៊ីចំណតរថយន្តស្រុកបាកាន ដោយស្នើឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពប្រមូលភាស៊ី លើរថយន្តដឹកអ្នកដំណើរដែលមិនមានតម្រូវការប្រើប្រាស់ចំណតឱ្យបង់ភាសុី។
រដ្ធបាលស្រុកបាកាន សូមជម្រាបជូនលោក អាំង អាន ភ្នាក់ងារប្រមូលភាពសុីរបស់ភាស៊ីចំណតរថយន្តស្រុកបាកានឱ្យបានជ្រាបថា សកម្មភាពរបស់លោក គឺបាននឹងកំពុងអនុវត្តផ្ទុយនិងខ្លឹមសារជំពូក៤ ប្រការ១៨ ដែលមានចែងក្នុងសៀវភៅបន្ទុកស្តីពី«ការធ្វើអាជីវកម្មភាសុីចំណតរថយន្តស្រុកបាកាន ឆ្នាំ២០២៦ ដូចខាងក្រោម÷- ប្រមូលភាស៊ីលើរថយន្តដឹកអ្នកដំណើរដែលមិនមានតម្រូវការប្រើប្រាស់ចំណត ឱ្យបង់ថ្លៃភាសុី។
- ប្រើប្រាស់ពាក្យពេចន៍តែងខ្លួនជាបុគ្គលមានសមត្ថកិច្ចរបស់រដ្ធបាលស្រុកបាកាន ដើម្បីប្រមូលភាសុី។
- មានអកប្បកិរិយា និងឯកសណ្ឋានមិនសមរម្យជាភ្នាក់ងារប្រមូលភាសុី។
រដ្ធបាលស្រុកបាកាន ក៏បានចាត់ទុកសកម្មភាពខាងលើនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរកិត្តិយស និងសណ្តាប់ធ្នាប់របស់រដ្ធបាលស្រុក។ ហេតុដូចនេះរដ្ធបាលស្រុកសូមធ្វើការព្រមានជាលាយលក្ខណ៍អក្សរ និងទុកជាឯកសារ និងស្នើឱ្យលោក អាំ អាន ភ្នាក់ងារប្រមូលភាស៊ីស្រុកបាកាន ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពខាងលើ ក្នុងករណីមិនគោរពតាមការព្រមាននេះ រដ្ធបាលស្រុកបាកាន និងអនុវត្តតាមសៀវភៅបន្ទុកស្តីពី«ការធ្វើអាជីវកម្មភាសុីចំណតរថយន្តស្រុកបាកាន ខេត្តពោធិ៍សាត់ សម្រាប់ឆ្នាំ២០២៦ និងតាមផ្លូវច្បាប់ជាធរមាន៕



Post a Comment