ឆ្នាំ២០២៥ អគ្គនាយកគយ និងរដ្ឋាករកម្ពុជា ប្រមូលពន្ធសម្រេចបានទឹកប្រាក់ ៣ ១៨១លានដុល្លារ កើន២១%
ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រមូលចំណូលពន្ធគយ ក្នុងឆ្នាំ២០២៥ ដែលសម្រេចបានលទ្ធផលល្អប្រសើរ ក្នុងទឹកប្រាក់ ៣១៨១លានដុល្លារ កើនឡើង២១ភាគរយ បើធៀបនឹងឆ្នាំ២០២៤ និងលើសផែនការដែលកំណត់ដោយច្បាប់ថវិកាឆ្នាំ២០២៥ រហូតដល់២៤ភាគរយ។ នេះបើតាមការបង្ហាញរបស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
បើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអម
កំណើនល្អនៃចំណូលពន្ធគយឆ្នាំ២០២៥ គឺដោយសារការកើនឡើងនៃការនាំចូលយានយន្ត គ្រឿងសំណង់
និងប្រេងឥន្ធនៈជាដើម។
ការលើកឡើងរបស់បណ្ឌិត គុណ ញឹម
ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន
ស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តន៍ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ៕

Post a Comment