មេគយកម្ពុជា បកស្រាយលម្អិតជុំវិញការនាំចូលទំនិញពីថៃក្នុងទំហំជាង ១៥០លានដុល្លារ ក្នុងខែមករា ឆ្នាំ២០២៦
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបកស្រាយលម្អិត ជុំវិញការនាំចូលទំនិញពីថៃក្នុងខែមករា ឆ្នាំ២០២៦នេះ ដែលមានទំហំជាង ១៥១លានដុល្លារអាមេរិក ដែលជាទំហំធំមួយ បើទោះបីជាពលរដ្ឋកម្ពុជា នាំគ្នាធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃ។
ឯកឧត្តមបានពន្យល់ថា
ទំនិញដែលនាំចូលភាគច្រើនគឺប្រភេទឧបករណ៍ បរិក្ខា ដែលបម្រើដល់ឧស្សាហកម្ម និងកសិកម្ម
រួមប្រភេទគ្រឿងចក្រកសិកម្មដូចជាត្រាក់ទ័រ ម៉ាស៊ីនច្រូត ជាដើម។
ព្រមទាំងទំនិញមួយចំនួនទៀត ដែលជាធាតុចូលរបស់ឧស្សាហកម្មធុនធំមួយចំនួន
សម្រាប់បម្រើផលិតកម្មរបស់ក្រុមហ៊ុនជប៉ុន និងទំនិញមួយទៀត គឺប្រភេទគ្រឿងបង្គុំសម្រាប់ថែទាំផលិតកម្ម
របស់ក្រុមហ៊ុនដំឡើងរថយន្ត និងម៉ូតូមួយចំនួន។
ឯកឧត្តមបានបញ្ជាក់ថា សម្រាប់ទំនិញដែលនាំចូល
សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ មានការថយចុះប្រមាណ ៦០ភាគរយ
ស្របពេលទំនិញដែលហាមឃាត់ដូចជា ប្រេងឥន្ទនៈ បន្លែ ផ្លែឈើបានធ្លាក់ចុះដល់សូន្យភាគរយ។
ឯកឧត្តមលើកឡើងថា ដោយសារចលនាពហិការ
បានធ្វើឱ្យទំនិញដែលនាំចូលមកហើយ លក់មិនចេញត្រូវបាននាំចេញទៅវិញ ហើយទំនិញខ្លះទៀត
នឹងត្រូវដុតកម្ទេចចោល ដោយសារហួសសុពលភាពប្រើប្រាស់។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ
និងរដ្ឋាករកម្ពុជា ក្នុងខែមករា ឆ្នាំ២០២៦នេះ ការនាំចូលទំនិញពីថៃមកកម្ពុជា
មានទំហំទឹកប្រាក់ ជាង១៥១លានដុល្លារ ធ្លាក់ចុះ៤៩.៣%
បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលមានទំហំជាង ២៩៧លានដុល្លារ
មុនពេលភាគីទាំងពីរមិនទាន់កើតជម្លោះព្រំដែនជាមួយគ្នា។ ការនាំចេញទំនិញពីកម្ពុជាទៅថៃវិញ
មានទឹកប្រាក់ជាង ៥៨ លានដុល្លារ ធ្លាក់ចុះ១៩.៦% ដែលនាំឱ្យទំហំពាណិជ្ជកម្មនៃប្រទេសពីរសម្រេចបានជាង
២០៩ លានដុល្លារ ថយចុះ ៤៣.៥%៕

Post a Comment