អធិការបតីអាល្លឺម៉ង់៖ អំពើហិង្សារបស់អ៊ីរ៉ង់លើអ្នកតវ៉ាគឺជាសញ្ញានៃភាពទន់ខ្សោយ

ញូវដេលី៖ អធិការបតីអាល្លឺម៉ង់ លោក ហ្វ្រេដរិច មឺស បានប្រកាសនៅថ្ងៃចន្ទថា ការប្រើប្រាស់ហិង្សាដ៏ឃោរឃៅ និងហួសហេតុរបស់អ៊ីរ៉ង់ប្រឆាំងនឹងក្រុមអ្នកតវ៉ា មិនមែនជាភាពខ្លាំងនោះទេ ប៉ុន្តែជាសញ្ញានៃភាពទន់ខ្សោយ។

ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា លោក មឺស បានថ្លែងថា «យើងថ្កោលទោសអំពើហិង្សានេះយ៉ាងខ្លាំងក្លាបំផុត...អំពើហិង្សានេះត្រូវតែបញ្ចប់»

ទន្ទឹមនឹងនេះ ក្រសួងការបរទេសអាល្លឺម៉ង់បានបញ្ជាក់ថា ទីក្រុងប៊ែរឡាំងកំពុងបន្តជំរុញនៅក្នុងសហភាពអឺរ៉ុប ដើម្បីដាក់បញ្ចូលកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ទៅក្នុងបញ្ជីទណ្ឌកម្មភេរវកម្ម។ អាល្លឺម៉ង់ក៏បានថ្កោលទោសយ៉ាងខ្លាំងចំពោះការកាត់ផ្តាច់អ៊ីនធឺណិតនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយចាត់ទុកថាជាទង្វើ «គួរឱ្យស្អប់ខ្ពើម» ដែលរារាំងសេរីភាពបញ្ចេញមតិ៕



 

Powered by Blogger.