មនុស្ស៨នាក់ស្លាប់ ក្នុងករណីលិចស្រឡាងដឹកអ្នកដំណើរ នៅហ្វីលីពីន
ម៉ានីល៖ ក្រុមមន្ត្រីនៅក្នុងប្រទេសហ្វីលីពីនបានឱ្យដឹងថាស្រឡាងមួយគ្រឿងដឹកអ្នកដំណើរ ៣៤២នាក់ បានលិច នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមករា ក្នុងតំបន់ភាគខាងត្បូង នៃប្រទេសយបណ្ដាដោលឱ្យមនុស្សយ៉ាងហោច៨នាក់ស្លាប់។
តាមក្រុមមន្ត្រីហ្វីលីពីន
មនុស្ស៨នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ រីឯជាង១៣៨នាក់ត្រូវបានជួយសង្រ្គោះ។
ស្រឡាងដឹកអ្នកដំណើរខាងលើមានគោលដៅធ្វើដំណើរ ចាកចេញពីទីក្រុង Zamboanga
ទៅកាន់កោះ Jolo។
ភ្លាមៗមិនទាន់មានការបញ្ជាក់ពីមូលហេតុដែលធ្វើឱ្យស្រឡាងនេះលិចនៅឡើយទេ
ខណៈក្រុមអ្នកជួយសង្រ្គោះ កំពុងដុតដៃដុតជើងធ្វើប្រតិបត្តិការតាមស្វែងរក
និងជួយសង្រ្គោះ។
សូមជម្រាបថា
គ្រោះថ្នាក់ពាក់ព័ន្ធនឹងស្រឡាងដឹកអ្នកដំណើរមិនមែនជារឿងថ្មីថ្មោងនៅហ្វីលីពីននោះទេ។
កាលពីឆ្នាំ២០២៣ មានមនុស្សយ៉ាងហោច ៣០នាក់បានស្លាប់
ក្នុងហេតុអគ្គិភ័យឆេះស្រឡាងមួយគ្រឿងនៅភាគខាងត្បូងហ្វីលីពីន៕ (AFP)

Post a Comment