ខ្លាំងមែន ! ទីតាំងល្បែងជល់មាន់ និងអាប៉ោងមួយកន្លែងនៅឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក បើកលេងរាប់ខែមិនទាន់មានការបង្ក្រាប
ខេត្តត្បូងឃ្មុំ៖ អាចចាត់ទុកថា
ជារឿងគួរឱ្យហួសចិត្តផង និងឆ្ងល់ផង ខណ:ទីតាំងល្បែងជល់មាន់ និងអាប៉ោងមួយកន្លែង
ស្ថិតនៅភូមិអន្លង់ប៊ូ ឃុំកណ្តាលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
(ផ្លូវច្រកចូលតាមថ្លោងទ្វារវត្តកណ្តាលជ្រុំ) និងមានចម្ងាយប្រមាណតែ
៣គីឡូម៉ែត្រប៉ុណ្ណោះ ពីប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្ដាលជ្រុំ
នូវតែអាចដំណើរការបើកលេងបានយ៉ាងរលូនគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃមិនទាន់ឃើញមានការចុះបង្ក្រាបមិនដឹងថា
តើសមត្ថកិច្ចប៉ុស្តិ៍ដឹង ឬមិនដឹង ?។
ជាក់ស្តែងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦
ម្សិលមិញ បើតាមសេចក្តីរាយការណ៍
និងរូបភាពដែលបានផ្ញើរមកកាន់ការិយាល័យនិពន្ធអង្គភាពសារព័ត៌មាន«ភ្នំពេញដេលី»ឃើញថា ទីតាំងល្បែងខាងលើនេះ
ពិតជាមានការប្រមូលផ្តុំគ្នាច្រើនកុះករមិនធម្មតាមែន និងមានអ្នកមើលផ្លូវជាច្រើននាក់
ប៉ុន្តែប្រភពមិនបានបង្ហើបប្រាប់ពីអត្តសញ្ញាណម្ចាស់ល្បែងជាអ្នកណាទេគ្រាន់តែឆ្ងល់ថា ម្ចាស់ល្បែងខាងលើនេះអីក៏ថ្លើមធំម្លេះ
សូម្បីក្បែរប៉ុសិ៍្ដសមត្ថកិច្ចក៏ហ៊ានបើកល្បែងសុីសងខុសច្បាប់ដែរ.....!។
ទោះយ៉ាងណាព័ត៌មាននេះចាត់ទុកជាសេចក្តីរាយណ៍ជូនដល់លោកវរសេនីយ៍ឯក ថាញ់
សុខវ៉ាត អធិការនគរបាលស្រុកពញាក្រែក និងលោកឧត្តមសេនីយ៍ត្រី ចិន នី
ស្នងការនគរបាលខេត្តត្បូងឃ្មុំ ដើម្បីចូលរួមសហការជាមួយសមត្ថកិច្ច និងមានវិធានការបង្ក្រាបល្បែងសុីសងខុសច្បាប់ខាងលើ៕









Post a Comment