អតីតយុទ្ធជនចំនួន ១១គ្រួសារនៅខេត្តកែប នឹងទទួលបានផ្ទុះគំរូមួយខ្នងពីប្រធានក្រុមការងាតរាជរដ្ធាភិបាល

អត្ថបទ : ទ្រី ហៀន

ខេត្តកែប÷ តាមរយៈបណ្តាញ face book កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ លោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប បានឱ្យដឹងថា ! អតីតយុទ្ធជនចំនួន ១១គ្រួសារនៅខេត្តកែប នឹងទទួលបានផ្ទះគំរូ ០១ខ្នងពីក្រុមការងាររាជរដ្ធាភិបាល។
លោកអភិបាលរងខេត្តបញ្ជាក់ថា ! លោក ថន វណ្ណា ជាអតីតយុទ្ធជន០១រូប ក្នុងចំណោម១១រូប ដែលទើបតែទទួលបានផ្ទះថ្មី០១ខ្នង ពីក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកែប។
លោកបន្ថែមថា ផ្ទះមួយខ្នងនេះរាប់ថា ជាផ្ទះគំរូដំបូងគេបង្អស់ដែលក្រុមការងារសម្រេចសាងសង់ និងប្រគល់ជូនគ្រួសារលោក ដើម្បីបន្តរស់នៅដោយសុខមាលភាព និងផាសុខភាព។
លោកថា ! នេះបើតាមការបញ្ជាក់ពីលោកជំទាវ  សាយ ចាន់ណាក់ សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តតាមតំបន់ឆ្នេរដែលមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជាប្រធាន។ នេះជាការបញ្ជាក់របស់ លោកជំទាវក្នុងដំណើរចុះពិនិត្យស្ថានភាពរស់នៅរបស់អតីតយុទ្ធជននៅខេត្តកែប កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។
សូមជម្រាបជូនថា ជានិច្ចកាល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកែប តែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសអតីតយុទ្ធជនដែលជួបការខ្វះខាត ដូចពាក្យមួយឃ្លាពោលថា«ទីណាមានទុក្ខលំបាន ទីនោះមានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា»៕














Powered by Blogger.