កម្ពុជា ទាត់ចោលការចោទប្រកាន់របស់ថៃថា កម្ពុជាកំពុងត្រៀមរៀបចំប្រើរ៉ុក្កែត PHL-03

ភ្នំពេញ ៖ ចំពោះការផ្សព្វផ្សាយ របស់សារព័ត៌មាន Thairath ដែលបានចោទប្រកាន់ថា កម្ពុជាកំពុងត្រៀមរៀបចំ ប្រើប្រាស់ប៊រ៉ុក្កែត PHL-03 ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ។ ក្រសួងការពារជាតិកម្ពុជា ទាត់ចោល នូវខ្លឹមសារដែលបានចុះផ្សាយ ក្នុងសារព័ត៌មានថៃ ខាងលើនេះ និងអះអាងថា ជាព័ត៌មានភូតកុហុក និងជាព័ត៌មានប្រឌិត ក្លែងក្លាយ និងលាបពណ៌មកលើកម្ពុជា តែប៉ុណ្ណោះ។

កម្ពុជាទាមទារឱ្យភាគីថៃ បញ្ឈប់រាល់ ការផ្សព្វផ្សាយព័ត៌មាន មិនពិតដោយចេតនា ក្នុងគោលដៅបង្វែរការចាប់អារម្មណ៍ អំពីការរំលោភបំពានច្បាប់ អន្តរជាតិរបស់ខ្លួន ដោយលាបពណ៌កម្ពុជា ដើម្បីយកលេសប្រើប្រាស់ អាវុធកាន់តែសាហាវមកលើកម្ពុជា៕



 

 

Powered by Blogger.