កងយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ចំនួន០២គ្រឿង ទម្លាក់គ្រាប់កម្ទេចស្ពានមេទឹក នៅឃុំថ្មដា ខេត្តពោធិ៍សាត់ បណ្តាលឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ

ខេត្តពោធិ៍សាត់÷ នៅព្រឹកថ្ងៃទៅ១៣ ខែធ្នូ ឆ្នាំ២០២៥ កងយោធាថៃ បានប្រើប្រាស់យន្តហោះចម្បាំង F-16 ធ្វើការទម្លាក់គ្រាប់បែកមកលើដែនអធិបតេយ្យភាពទឹកដីរបស់កម្ពុជា នៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលជាទង្វើដ៏គគ្លើន និងថោកទាបបំផុត បណ្តាលឱ្យស្ពានមេទឹករងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ចំពោះគ្រាប់បែកគោលដៅដែលកងយោធាថៃបានវាយប្រហារមកលើដែនអធិបតេយ្យភាពទឹកដីរបស់កម្ពុជា រួមមាន៖
-នៅម៉ោង០៦-០២នាទី កងយោធាថៃ បានបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ ចំនួន ១គ្រាប់។
-នៅម៉ោង០៦-០៧នាទី កងយោធាថៃ បានបាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត។
-នៅម៉ោង០៦-១២នាទី កងយោធាថៃ បានបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ(ស្ពានចាស់) ចំនួន ១គ្រាប់។

ប្រជាជនកម្ពុជា សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើព្រៃផ្សៃរបស់កងយោធាថៃ មកលើដែនអធិបតេយ្យកម្ពុជា ដែលជាការរំលោភបំពានម្តងហើយម្តងទៀត ទៅនិងកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រវាងកម្ពុជា-ថៃ៕














Powered by Blogger.