ទីក្រុងញូវដេលីឥណ្ឌា កត់ត្រាករណីជំងឺផ្លូវដង្ហើមជាង ២០ម៉ឺនករណី ដោយសារបញ្ហាខ្យល់ពុល
ញូវដេលី៖ ទីក្រុងញូវដេលី បានកត់ត្រាករណីជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរជាង ២០០,០០០ករណី នៅតាមមន្ទីរពេទ្យរដ្ឋចំនួន ៦ ក្នុងចន្លោះឆ្នាំ២០២២ ដល់ ២០២៤ ដែលគូសបញ្ជាក់ពីផលប៉ះពាល់ដ៏អាក្រក់នៃខ្យល់ពុលមកលើសុខភាពសាធារណៈ។
ក្រសួងសុខាភិបាលឥណ្ឌាបានប្រាប់សភានៅថ្ងៃអង្គារថា
ការបំពុលខ្យល់គឺជាកត្តាមេមួយដែលបង្កឱ្យមានជំងឺផ្លូវដង្ហើម។
អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ប្រាតាបប្រាវ ចាដហាវ (Prataprao
Jadhav) បានបញ្ជាក់ថា «ការវិភាគបង្ហាញថា
ការកើនឡើងកម្រិតនៃការបំពុល មានទំនាក់ទំនងនឹងការកើនឡើងចំនួនអ្នកជំងឺនៅបន្ទប់សង្គ្រោះបន្ទាន់»។ ក្នុងចំណោមនោះ មនុស្សជាង ៣០,០០០នាក់
ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
សូមជម្រាបថា គួរបញ្ជាក់ថា
ផ្សែងអ័ព្ទពុលតែងតែគ្របដណ្តប់ទីក្រុងញូវដេលីរៀងរាល់រដូវរងា ដោយកម្រិត PM2.5
ជួនកាលកើនឡើងដល់ ៦០ដងនៃកម្រិតកំណត់សុវត្ថិភាពរបស់អង្គការសហប្រជាជាតិ។
ទោះជាយ៉ាងណា ក្រសួងសុខាភិបាលបានបន្ថែមថា ខ្យល់ពុលមិនមែនជាមូលហេតុតែមួយមុខនោះទេ
ដោយកត្តាផ្សេងទៀតដូចជា ទម្លាប់អាហារ ការងារ និងប្រវត្តិសុខភាព ក៏រួមចំណែកផងដែរ៕(Reuters)

Post a Comment