រុស្ស៉ី ស្វាគមន៍កិច្ចចរចាបទឈប់បាញ់កម្ពុជា-ថៃ ជំរុញឱ្យមានដំណោះស្រាយដោយសន្តិវិធីដើម្បីបញ្ចប់ជម្លោះ
មូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី Maria Zakharova កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ បាននិយាយថាទីក្រុងមូស្គូស្វាគមន៍សេចក្ដីរាយការណ៍អំពីបំណងរបស់កម្ពុជា និងថៃ ដើម្បីបើកកិច្ចសន្ទនាឡើងវិញស្ដីពីបទឈប់បាញ់ និងស្វែងរកដំណោះស្រាយបិទបញ្ចប់ជម្លោះ។
ថ្លែងនៅឯសន្និសីទសារព័ត៌មានខ្លីមួយក្នុងទីក្រុងមូស្គូ
លោកស្រី Zakharova
បានបង្ហាញការគាំទ្រដល់កិច្ចប្រឹងប្រែងនៃប្រទេសទាំង២ដើម្បីដោះស្រាយជម្លោះតាមការទូត។ «មានសេចក្ដីសង្ឃឹមចេញពី ព័ត៌មានអំពីគោលបំណងរបស់ទីក្រុងបាងកក និងទីក្រុងភ្នំពេញក្នុងការចាប់ផ្ដើមកិច្ចសន្ទនាឡើងវិញក្រោមយន្តការទ្វេភាគីដែលមានស្រាប់ដើម្បីធានាឱ្យបាននូវបទឈប់បាញ់មួយ
និងដំណោះស្រាយបញ្ចប់ ជម្លោះ
ក្នុងនោះរួមមានទាំងផ្អែកលើចំណុចដែលមានចែងដោយសេចក្ដីថ្លែងការណ៍រួមត្រូវបានចុះហត្ថលេខានាឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងគូឡាឡាំពួ
កាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅ»។
នេះជាការគូសបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី។
លោកស្រី Zakharova ក៏បានជំរុញផងដែរឱ្យកម្ពុជា
និងថៃ ធ្វើសកម្មភាពនៅក្នុងស្មារតីរួបរួម
និងសាមគ្គីភាពរបស់អាស៊ានដើម្បីជម្នះការខ្វែងគំនិតគ្នា៕
Post a Comment