គណៈបញ្ជាការឯកភាពស្រុកកោះញែក ឆ្មក់បង្រ្កាបទីតាំងសិប្បកម្មច្នៃឈើ និងឡធ្យូង ដែលគ្មានលិខិតអនុញ្ញាត

ដោយ : ជឹម ទូច

ខេត្តមណ្ឌលគិរី៖ គណៈបញ្ជាការឯកភាពស្រុកកោះ ញែក ក្រោមការដឹកនាំរបស់លោក សី ទូច អភិបាលស្រុក បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ឆ្មក់បង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើ និងឡធ្យូងចំនួន ៥ កន្លែង និងប្រមូលឈើបានប្រហែល១០ម៉ែត្រគូប ដែលបានបើកអាជីវកម្មគ្មានលិខិតអនុញ្ញាត។ ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី៣ខែធ្នូ ឆ្នាំ ២០២៥ ។

ដោយមានការ សម្រប សម្រួលពីលោក សុង គឹមហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី នេះបើយោងតាមប្រភពដែលអង្គភាពសារព័ត៌មានយើងទើបទទួលបាននៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥នេះ
លោក សី ទូច អភិបាលស្រុកកោះញែក បានឲ្យដឹងថា ការចុះបង្ក្រាបនេះ បន្ទាប់ពីទទួលបានព័ត៌មាន ពាក់ព័ន្ធបទល្មើសព្រៃឈើ និងធនធានធម្មជាតិ។ ទីតាំងដែលចុះបង្រ្កាបនៅតំបន់ព្រៃឈើ ស្ថិតនៅក្នុងភូមិមានជ័យ ឃុំស្រែសង្គម និងឃុំអរបួនលើ លោកបញ្ជាក់ថា សមត្ថកិច្ចចម្រុះកំពុងបន្តវាស់វែងឈើដែលប្រមូលបាន ជាបឋម មានសរុបប្រមាណប្រហែល១០ម៉ែត្រគូប និងបានកម្ទេចឡធ្យូង១១កន្លែង។ លោកបានបន្ថែមថា សមត្ថកិច្ចលោកនិងធ្វើកិច្ចការនេះជាបន្តទៅទៀតដោយមិនដកដៃឡើយ។

ចំពោះឆ្លើយតបសំនួរ ផ្តល់អ្នកសាព័ត៌មានថា តើឈើដែលកាប់រួចទាំងនោះ មានប្រភពមកពីណា? លោកអភិបាលស្រុកបានឆ្លើយថា  វាមិនមែនមកពីខេត្តផ្សេងទេ! គឺមកពីក្នុងស្រុក(កោះញែក)យើងហ្នឹង ដែលអ្នកខ្លះទិញទុកនៅក្រោមផ្ទះកាលពីឆ្នាំមុន នៅពេលដែលសមត្ថកិច្ចចម្រុះទៅដល់ ម្ចាស់ផ្ទះមួយចំនួនបានចាក់សោរ ហើយចាកចេញពីផ្ទះបាត់ទៅហើយ។ 
វត្ថុតាងបច្ចុប្បន្ន សមត្ថកិច្ចបានយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកោះញែក ដើម្បីបន្តនីតិវិធីតាមច្បាប់រដ្ឋបាលព្រៃឈើ៕










Powered by Blogger.