អាជ្ញាធរមីន អំពាវនាវប្រជាពលរដ្ឋដែលវិលទៅលំនៅឋានវិញ សូមកុំចូលតំបន់ណាដែលសង្ស័យបន្សល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ
ភ្នំពេញ៖ ដើម្បីចូលរួមបង្ការទប់ស្កាត់នូវគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោមដែលនៅសេសសល់ពីសង្គ្រាម និងដើម្បីធានាសុវត្ថិភាពសម្រាប់បងប្អូនប្រជាពលរដ្ឋដែលនឹងវិលត្រឡប់ទៅលំនៅដ្ឋានវិញ។
ជាមួយគ្នានេះ អាជ្ញាធរមីនសូមអំពាវនាវ
សូមកុំចូលតំបន់ណាដែលសង្ស័យបន្សល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសេសសល់ពីសង្គ្រាម
និងមុនចូលតំបន់នោះត្រូវសាកសួរព័ត៍មានពីអាជ្ញាធរមានសមត្ថកិច្ច មេភូមិ មេឃុំ
និងប៉ុស្តិ៍នគរបាល។
នៅពេលប្រទះឃើញមីន គ្រាប់មិនទាន់ផ្ទុះ
គ្រាប់បែកចង្កោម និងវត្ថុចំលែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់ កែច្នៃ គប់ ដុំ
ឫចល័តទៅទីណាមួយ គ្រាប់ទាំងនោះនឹងធ្វើឨ្យរបួស ពិការ ស្លាប់ គ្រប់ពេល
និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ
និងប្រតិបត្តិករបោសសម្អាតមីន
តាមរយៈលេខទូរស័ព្ទ 012
800 473 - 011 38 39 37 - 097 489 5600 - 066 612 613 - 063 96 34 99៕







Post a Comment