ទីតាំងឆាកសម្តែងបន្ទាប់បន្សំនៃកម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦»នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនត្រូវបានប្រកាស
បរទេស៖ ទីតាំងឆាកសម្តែងបន្ទាប់បន្សំនៃកម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦»នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) ត្រូវបានប្រកាសនៅថ្ងៃទី ២៨ ខែធ្នូ។ ឆាកសម្តែងដែលមានទីតាំងនៅក្រុងហាប៊ីន ខេត្តហីឡុងជាំង, ក្រុងយីវូ ខេត្តហ្សេជាំង,ក្រុងហឺហ្វី ខេត្តអានហ៊ុយ និងក្រុងយីប៊ីន ខេត្តស៊ីឈួន នឹងរួមជាមួយឆាកសម្តែងសំខាន់នៅទីក្រុងប៉េកាំង ដើម្បីបង្កើតឆាកសម្តែងដ៏អស្ចារ្យដែលបង្ហាញពីខ្លឹមសារវប្បធម៌ និងទំនៀមទម្លាប់ប្រជាប្រិយ ដោយបញ្ចូលលក្ខណៈពិសេសនៃយុគសម័យ និងភាពទាក់ទាញដ៏ប្លែកពិសេសទៅក្នុងកម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦» ។
លោក Zhang Guofei អ្នកទទួលខុសត្រូវមជ្ឈមណ្ឌលកម្មវិធីវប្បធម៌និងសិល្បៈនៃ CMG បានថ្លែងថា ក្នុងនាមជានិមិត្តរូបវប្បធម៌ដ៏សំខាន់សម្រាប់ជនជាតិចិនទូទាំងពិភពលោកអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន កម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦»គឺជាស្ពានសម្រាប់តភ្ជាប់តំបន់នានា និងបង្រួបបង្រួមមនោសញ្ចេតនាស្នេហាជាតិ។ កម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦» នៃ CMG មានគោលបំណងបង្ហាញពីសម្រស់វប្បធម៌ និងការអភិវឌ្ឍនៃតំបន់នានាតាមរយៈការរចនាដែលរួមបញ្ចូលគ្នានូវឆាកសម្តែងសំខាន់និងឆាកសម្តែងបន្ទាប់បន្សំ សំដៅបង្ហាញពីសន្ទុះដែលមិនអាចបញ្ឈប់បានក្នុងយុគសម័យថ្មីនិងដំណើរថ្មី៕



Post a Comment