កម្ពុជា-ថៃ បោះបង្គោលបណ្តោះអាសន្នបានចំនួន៣៩ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ
ភ្នំពេញ៖ មន្ត្រីនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នេះ បានផ្តល់វឌ្ឍនភាពនៃការងារចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៤២-៤៧ នៅក្នុងភូមិសាស្ត្រ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទល់មុខស្រុកគោកស៊ូង ខេត្តស្រះកែវ។
ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ
ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីកម្ពុជា និងភាគីថៃ
បានអនុវត្តការងារវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ
៤២-៤៣ ដោយចាប់ផ្តើមចេញពីទីតាំងបង្គោលព្រំដែនលេខ ៤២ បានចំនួន ៣៩បង្គោលបណ្តោះអាសន្ន
លើចំនួនសរុប២៧៧បង្គោលបណ្តោះអាសន្ន។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦
ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីកម្ពុជា និងភាគីថៃ
បានចុះអនុវត្តការងារលើដីជាក់ស្ដែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ ៤២-៤៣
ដែលមានប្រវែងប្រមាណ ៧គ.ម.
ដោយបានបញ្ចប់ទាំងស្រុងការងារថតរូបពីលើអាកាសដោយប្រើដ្រូនដើម្បីបង្កើតផែនទីរូបថត (Photomap)។ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥
ភាគីទាំងពីរបានរួមគ្នារៀបចំទិន្នន័យរូបថតពីលើអាកាស ដើម្បីបង្កើតផែនទីរូបថត(Photomap)៕




Post a Comment