កម្ពុជា-តួកគីយ៉េ ប្តេជ្ញាអនុវត្ត MOU ប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់ ដើម្បីជំរុញកំណើនភ្ញៀវទេសចរឲ្យកាន់តែមានសន្ទុះ
អារ៉ាប់ប៊ីសាអូឌីត៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ស៊ីជម្រៅជាមួយលោក Nadir Alpaslan អនុរដ្ឋមន្រ្តីវប្បធម៌ និងទេសចរណ៍តួកគីយ៉េ ស្តីពី ការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ច សហប្រតិបត្តិការទេសចរណ៍ រវាងប្រទេសទាំងពីរដែលបានចុះកន្លងមក។
ជំនួបនេះបានផ្ដោតលើ ការអនុវត្ត MOU
ឱ្យកាន់តែជាក់ស្តែង និងប្រកបដោយប្រសិទ្ធិភាព
និងប្រសិទ្ធិផលខ្ពស់តាមរយៈការបង្កើតក្រុមការងារបច្ចេកទេស ផែនការសកម្មភាព
និងព្រឹត្តិការណ៍ជំរុញទេសចរណ៍ជាដើម ដើម្បីបង្កើនកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ
ព្រមទាំងសន្ទុះវិនិយោគលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ
ស្របពេលដែលមានការតភ្ជាប់តាមផ្លូវអាកាសនាពេលខាងមុខរវាងទីក្រុងអ៊ីស្តាន់ប៊ុល
និងរាជធានីភ្នំពេញ ដោយក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines៕







Post a Comment