មនុស្សស្លាប់ កើនដល់១៨នាក់ ក្រោយការវាយប្រហាររបស់ព្យុះទីហ្វុង Fung-wong នៅហ្វីលីពីន
ម៉ានីល៖ នៅថ្ងៃអង្គារនេះ តួលេខមនុស្សស្លាប់នៅប្រទេសហ្វីលីពីន បានកើនដល់១៨នាក់ បន្ទាប់ពីការវាយប្រហារដោយព្យុះទីហ្វុង Fung-wong។
ព្យុះទីហ្វុង Fung-wong ដែលបានបង្ខំឱ្យមនុស្សសរុបរហូតដល់១.៤លាននាក់
ត្រូវជម្លៀសចេញពីផ្ទះសម្បែង បានថយចុះថាមពលមកនៅត្រឹមជាព្យុះត្រូពិក
និងបានបោកបក់ចេញផុតហ្វីលីពីនហើយ ប៉ុន្តែឥឡូវនេះ
វាចាប់ផ្តើមជះឥទ្ធិពលភ្លៀងធ្លាក់ខ្លាំងទៅលើកោះតៃវ៉ាន់ ហើយត្រូវបានរំពឹងថា
នឹងទៅដល់តៃវ៉ាន់នៅថ្ងៃពុធ។ អាជ្ញាធរនៅតៃវ៉ាន់ បានជម្លៀសប្រជាជនរាប់ពាន់នាក់
ព្រមទាំងចាត់វិធានការចាំបាច់ផ្សេងៗ
ដើម្បីត្រៀមខ្លួនទប់ទល់ការទៅដល់នៃព្យុះទីហ្វុងនេះ។
សូមជម្រាបថា Fung-wong គឺជាព្យុះទីហ្វុងដ៏អាក្រក់ទី២
ដែលបានវាយប្រហារប្រទេសហ្វីលីពីន ក្នុងគម្លាតពេលត្រឹមតែប៉ុន្មានថ្ងៃ
ពោលគឺបន្ទាប់ពីព្យុះ Kalmaegi ដែលកាលពីសប្តាហ៍មុន
បានផ្តាច់ជីវិតមនុស្សសរុប២៣២នាក់ រួមជាមួយការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ៕ (AFP)

Post a Comment