ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ៖ ទាហានទាំងអស់ត្រូវពង្រឹងគោលជំហរជាតិនិយម ត្រូវហ៊ានលះបង់ក្នុងការការពារជាតិ បូរណភាពទឹកដី

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានបើកកិច្ចប្រជុំផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗទាំងក្នុងតំបន់ និងអន្តរជាតិជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន

ឧត្តមសេនីយ៍ទោ មេបញ្ជាការ បានមានប្រសាសន៍ទៅកាន់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ត្រូវ ពង្រឹង គោលជំហរ ជាតិនិយម ត្រូវហ៊ាន លះបង់ក្នុងការការពារជាតិ បូរណភាពទឹកដីមិនត្រូវឲ្យខ្មាំងសត្រូវ ណាមកឈ្លានពានបានឡើយ ។ យើងទាំងអស់គ្នាត្រូវ ស្មោះត្រង់ និងជឿជាក់លើការដឹកនាំរបស់ រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយ គតិបណ្ឌិត របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលតំកល់ផលប្រយោជន៍ ជាតិ និងប្រជាជនជាធំ ដោយគិតគូរដល់សុខសុវត្ថិភាព សន្ដិភាពជាតិ និងប្រជាជនជារួម។
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ក៏បាន ដាក់បទបញ្ជាដល់នាយទាហាន នាយទាហានរង និងពលទាហានត្រូវរួបរួមសាមគ្គីជាធ្លុងមួយ ដើម្បី ការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងរក្សាសុខសន្ដិភាពជូនប្រជាជន ត្រៀមខ្លួនក្នុងការអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់ថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់ឲ្យទទួលបាន ជោគជ័យនិងមានប្រសិទ្ធិភាពខ្ពស់៕








Powered by Blogger.