របបសឹកមីយ៉ាន់ម៉ា អះអាងពីការបំផ្លាញអគារជិត ១៥០ខ្នង ក្នុងប្រតិបត្តិការបង្រ្កាបទីតាំងបទល្មើសឆបោកតាមអនឡាញ
មីយ៉ាន់ម៉ា៖ យោធាមីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា បានអះអាងថាខ្លួនបាន និងកំពុងបំផ្លាញអគារជិត១៥០ខ្នង នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមអនឡាញនៅតំបន់ព្រំដែនជាប់ជាមួយថៃ។
នៅក្នុងការធ្វើបច្ចុប្បន្នភាពមួយ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា The Global New Light
of Myanmar បានរាយការណ៍ថាយោធាមីយ៉ាន់ម៉ាបានរកឃើញអគារ ១៤៨ខ្នង
ក្នុងនោះរួមមានអន្តេវាសិកដ្ឋាន អគារមន្ទីរពេទ្យកម្ពស់៤ជាន់ និង KTV កម្ពស់២ជាន់ដែលមានលួចលាក់ធ្វើសកម្មភាពឆបោកតាមអនឡាញ។ «អគារ១០១ខ្នងត្រូវបានបំផ្លាញ និងនៅសល់
៤៧ខ្នងទៀតកំពុងស្ថិតក្នុងដំណើរការបំផ្លាញ»។
នេះជាការបញ្ជាក់បន្ថែមរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា។
សូមជម្រាបថា
កាលពីខែតុលា យោធាមីយ៉ាន់ម៉ា
បានប្រកាសពីការធ្វើប្រតិបត្តិការឆ្មក់បង្រ្កាបមួយលើមជ្ឈមណ្ឌលឆបោកតាមអនឡាញ KK Park ដោយចាប់ខ្លួនមនុស្សជាង ២០០០នាក់ និង១៥០០នាក់
ទៀតបានរត់ចូលទៅក្នុងទឹកដីថៃ៕ (Reuters)

Post a Comment