ព្យុះ Fung-wong បង្កការបំផ្លិចបំផ្លាញនៅហ្វីលីពីន, មនុស្ស២នាក់ស្លាប់ និង១លាននាក់ត្រូវបានជម្លៀស
ម៉ានីល៖ ព្យុះ Fung-wong បានបង្កការបំផ្លិចបំផ្លាញ និងវាយប្រហារលើភាគខាងជើងនៃប្រទេសហ្វីលីពីនពេញមួយយប់ថ្ងៃអាទិត្យម្សិលមិញ និងបានសម្លាប់មនុស្សយ៉ាងហោច ២នាក់ ខណៈ អ្នកស្រុកជាច្រើនចាប់ផ្ដើមវាយតម្លៃពីការខូចខាត នៅព្រឹកថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា បន្ទាប់ពីមិនបានដេកពេញមួយយប់។
មនុស្សជាង
១លាននាក់ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព នៅមុនការមកដល់នៃព្យុះ Fung-wong ដែលបានកើនឥទ្ធិពលទៅជាព្យុះស៊ុបភើទីហ្វុង
វាយប្រហារលើទីក្រុង Dinalungan នៃខេត្ត Aurora កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ។ ព្យុះនេះបានវាយប្រហារលើផ្នែកជាច្រើននៃកោះ Luzon
ជាមួយខ្យល់បក់យ៉ាងសាហាវ និងភ្លៀងធ្លាក់ខ្លាំងអស់ពេញមួយយប់។ Fung-wong
ដែលហ្វីលីពីនហៅថា Uwan ក៏បានបង្កការខូចខាតដល់ផ្ទះសម្បែងជាច្រើនខ្នងនៅទីក្រុង
Santiago ខេត្ត Isabela ផងដែរ
ហើយក្រៅតែពីអ្នកស្លាប់ ២នាក់ មនុស្ស២នាក់ផ្សេងទៀតបានរងរបួស ខណៈជើងហោះហើរជាង
៤០០ត្រូវបានលុបចោល។
សូមជម្រាបថា Fung-wong ជាព្យុះទី២១ ដែលបានវាយប្រហារលើហ្វីលីពីន
នៅក្នុងឆ្នាំ២០២៥នេះ និងភ្លាមៗបន្ទាប់ពីរងការវាយប្រហារពីព្យុះទីហ្វុង Kalmaegi
កាលពីសប្ដាហ៍មុនដែលបានសម្លាប់ មនុស្ស ២២៤នាក់។ Kalmaegi ក៏បានសម្លាប់ ៥នាក់ដែរនៅវៀតណាមដែរ៕ (Reuters)

Post a Comment