គម្រោងអភិវឌ្ឍសណ្ឋាគារលំដាប់ផ្កាយ ក្រោមទុនវិនិយោគប្រមាណ ៥៧៤ លានដុល្លារត្រូវបានដំឡើងឆ្នើមតភ្ជាប់
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖ ពិធីដំឡើងឆ្នើមតភ្ជាប់សំណង់អគាររបស់ក្រុមហ៊ុន ផឹនីនស៊ូឡូ ប អិនវសម៉ិន ឯ.កក្រុមហ៊ុន ផានីនស៊ូឡូ បេ អ៊ិនវេសម៉ិន ឯ.ក (Peninsula Bay Investment CO.,LTD.) គឺជាគម្រោងអភិវឌ្ឍសណ្ឋាគារលំដាប់ផ្កាយ និងជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលកំពុងដំណើរការសាងសង់លើផ្ទៃដីសរុបប្រមាណ ១៦ហិកតា មានទីតាំងស្ថិតនៅបណ្តោយផ្លូវ២ធ្នូ (បណ្ដោយផ្លូវទីលានតេជោ)ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ដែលមានទុនវិនិយោគប្រមាណ ៥៧៤ លានដុល្លារអាមេរិកក្រោមអធិបភាពដ៏ខ្ពង់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
គម្រោងនេះចាប់ផ្តើមសាងសង់ នាដើមឆ្នាំ២០២៤ នឹងគ្រោងបញ្ចប់ការសាងសង់ទាំងស្រុង នៅឆ្នាំ២០២៨ ខាងមុខ ហើយនៅពេលដែលបញ្ចាប់ការសាងសង់១០០% ក្រុមហ៊ុនប៉ាន់ស្មានវាយតម្លៃទុនវិនិយោគនឹងកើន ឡើងប្រមាណ ១ពាន់លានដុល្លាអាមេរិក ដែលអាចផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាប្រមាណជាង ៥០០០ នាក់។ ជាក់ស្ដែងនៅពេលក្រុមហ៊ុនចាប់ផ្តើមសាងសង់ក្នុងដើមឆ្នាំ២០២៤ បានផ្តល់ឱកាសការងារសរុបប្រមាណ ៣០០០នាក់។ នៅក្នុងគម្រោងសាងសង់ ក្រុមហ៊ុនបានធ្វើការបែងចែកជា២តំបន់ គឺតំបន់ A និងតំបន់ B ដែលតំបន់Bមានដូចជាអគារខុនដូរ អគារពាណិជ្ជកម្ម អាចសាងសង់ហើយរួចរាល់នៅដើមឆ្នាំ២០២៦ និងតំបន់ Aមានដូចជា សណ្ឋាគារលំដាប់ផ្កាយ៥ ផ្សារទំនើប និងសួនកម្សាន្តផ្សេងៗទៀត គ្រោងនឹងបញ្ចប់ការសាងសង់ នៅឆ្នាំ២០២៨។
កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងជាដៃគូសហការជាមួយ សណ្ឋាគារអន្តជាតិ Intercontinental របស់ក្រុមហ៊ុន Intercontinental (IHG) និងក្រុមហ៊ុន Luxury BusinessGroup (LBG)។ ការចុះកិច្ចព្រមព្រៀងជាដៃគូសហការនេះ ក្នុងគោលបំណងដើម្បីធ្វើការទំនាក់ទំនងជាមួយក្រុមហ៊ុនបរទេស ក្នុងការនាំយកនូវផលិតផលគុណភាពខ្ពស់ស៊ីវីល័យ ពីបរទេសយកមកធ្វើអាជីវកម្ម និងបណ្តាក់ទុនឱ្យកាន់តែច្រើនបន្ថែមទៀត។ ចំពោះគម្រោងសាងសង់អគារសណ្ឋាគារលំដាប់ផ្កាយប្រាំ មានកម្ពស់ ៣៧ជាន់ មានចំនួនប្រមាណ ២៨៧០បន្ទប់ ហើយក៏រួមមានជាអគារការិយាល័យ ផ្សារទំនើបលំដាប់អន្តរជាតិ សួនទឹកកម្សាន្តខ្នាតធំសាលប្រជុំ និងសាលកម្មវិធីខាតធំ។
បច្ចុប្បន្នក្រុមហ៊ុនកំពុងដំណើរការដំឡើងធ្នើមតភ្ជាប់សំណង់អគារដោយស្ទូចដែកតភ្ជាប់អគារសណ្ឋាគារ មានទំងន់១៨០០តោន បណ្តោយប្រវែង ៥០ម៉ែត្រ ទទឹង ២៥ម៉ែត្រ លើកឡើងកម្ពស់១៣ជាន់ ស្មើនឹង៥៩ម៉ែត្រ តំណរដែកជាឆ្អឹងអាគារចំនួន ៣ជាន់ ពី ជាន់ទី១៣ដល់ជាន់ទី១៦ រយៈពេលស្ទូចប្រើប្រាស់ពេល ២ថ្ងៃ ក្នុង ល្បឿន៥ម៉ែត្រក្នុង១ម៉ោង។ គម្រោងទាំងមូលនេះ បានសាងសង់រួចរាល់ប្រមាណ ៤៥ភាគរយ ក្នុងនោះអគារសណ្ឋាគារសង់បានកំពស់៣០ជាន់ នៅខ្វះ៧ជាន់ទៀតតែប៉ុណ្ណោះ ដោយឡែកអគារការិយាល័យ និងខុនដូរ បានប្រមាណ៨០% គ្រោងនឹងដាក់ប្រើប្រាស់ក្នុងពាក់កណ្ដាលឆ្នាំ២០២៦។ រីឯហាងលក់ទំនិញតាមបណ្តោយទីលានសម្ដេចតេជោវិញ បានសាងសង់រួចរាល់ប្រមាណ ៨៥% ព្រមទាំងបានបើកអជីវកម្មប្រមាណ ២០%ក្នុងនោះរួមមាន កាហ្វេ Starbuck, Master Suki Soup, ផ្សារទំនើបឡាក់គី, អាហារដ្ឋាន,ភោជនីយដ្ឋាន ,ហាងម៉ាស្សាក្រុងខ្មែរ និងហាងកាត់សក់៕












Post a Comment