Paetongtarn លាលែងចេញពីតំណែងជាប្រធានគណបក្សភឿថៃ
បាងកក៖ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra នៅថ្ងៃពុធ ទី២២ ខែតុលា បានប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ ជាការសម្រេចចិត្តមួយ ធ្វើឡើង ក្រោយលោកស្រីត្រូវបានតុលាការធម្មនុញ្ញថៃទម្លាក់ចេញពីតំណែង។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ
លោកស្រី Paetongtarn
បានបង្ហាញពីបំណងផ្ដួចផ្ដើមធ្វើកំណែទម្រង់គ្រប់ជ្រុងជ្រោយមួយរបស់គណបក្សភឿថៃ
មុននឹងការបោះឆ្នោតសកលចូលមកដល់។ លោកស្រី បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថាការផ្លាស់ប្ដូរនេះត្រូវតែចាប់ផ្ដើមដោយមិនត្រូវបង្អង់នោះទេ។
ដូច្នេះខ្ញុំសម្រេចចិត្តជ្រើសរើសយកការលាលែងចេញពីតំណែងជាប្រធានបក្ស
ដើម្បីបើកផ្លូវឱ្យគណបក្សធ្វើកំណែទម្រង់ និងកសាងភាពរឹងមាំដ៏ខ្លាំងក្លាមួយ»។
លោកស្រី Paetongtarn បន្ថែមថាលោកស្រីនឹងនៅតែបន្តធ្វើជាសមាជិកបក្សភឿថៃ
និងជាប្រមុខនៃក្រុមគ្រួសារភឿថៃ
ជាមួយការប្ដេជ្ញាចិត្តជួយកសាងយុគសម័យថ្មីរបស់បក្សដែលឈរប្រកៀកស្មា
យ៉ាងរឹងមាំជាមួយប្រជាជនថៃ។
ការសម្រេចចិត្តលាលែងពីតំណែងជាមេដឹកនាំបក្សភឿថៃរបស់លោកស្រី Paetongtarn ធ្វើឡើងបន្ទាប់ពីតុលាការធម្មនុញ្ញថៃទម្លាក់លោកស្រីចេញពីតំណែង
កាលពីខែសីហាកន្លងទៅ ជុំវិញការរំលោភលើក្រមសីលធម៌
ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា៕

Post a Comment